អានហើយទប់ទឹកភ្នែកមិនបានទេ!!! ស៊ុន ណារី ម៉ូនីកា សុខចិត្តរៀបចំមឈូសដោយផ្ទាល់ដៃសម្រាប់កូនស្រី (មានវីដេអូ)

ស៊ុន ណារី ម៉ូនីកា ពិតជាមានអារម្មណ៏ក្តុលក្តួលក្នុងចិត្តណាស់ដែលបានបាត់បង់កូនស្រីបង្កើតផ្ទាល់ខ្លួន ព្រោះតែមិននឹកស្មានថា ភ្លាមៗ ខ្លួនត្រូវឃ្លាតឆ្លាយពីកូនស្រី យ៉ាងឆាប់រហ័ស បែបនេះសោះ។


យ៉ាងណាមិញ ដើម្បីបញ្ជាក់ពីទំហំចិត្តនៃការស្រលាញ់ អ្នកម្ដាយរូបនេះ សុខចិត្តរៀបចំមឈូសដោយផ្ទាល់ដៃ សម្រាប់ទុកបូជាសពកូនស្រី ដោយក្នុងនោះអ្នកនាង បានសរសេរសាររៀបរាប់ទាំងទឹកភ្នែកថា៖ «ម៉ោង ៤ជាងហើយ មិនទាន់បានគេងទេ នាំបងប្អូនប្រញាប់ធ្វើផ្ទ្ះថ្មីសម្រាប់កូន ព្រោះអីស្អែកនេះបូជាម៉ោង ១ថ្ងៃត្រង់ហើយ ហុឺម…….. មានតែបងប្អូន ប៉ុន្មាននាក់នេះទេ កម្សត់ណាស់ គ្មាននាក់ណាគេមកទេព្រោះថា ចំពេលគេចូលឆ្នាំគ្មាននាក់ទំនេរទេ» ។


កូនស្រីរបស់ អ្នកនាង ស៊ុន ណារី ម៉ូនីកា បានទទួលមរណភាព នៅថ្ងៃល្ងាចកាលពីម្សិលមិញនេះ ដោយសារ ស្ថានភាពជំងឺធ្ងន់ធ្ងរខ្លាំងពេក មិនអាចសង្គ្រោះបាន ។