គ្រាន់តែជួយស៊ែរទំាងអស់ដើម្បីលើកទឹកចិត្តមិនអស់ថ្មទេ! ឧកញ៉ា ៣ រូប ដែលបានចំណាយថវិកា ក៏ដូចជាទ្រព្យសម្បត្តិផ្ទាល់ខ្លួន ជួយ មន្ទីរពេទ្យគន្ធបុប្ផា ដោយមិនស្តាយស្រណោះ

មន្ទីរពេទ្យ​គន្ធ​បុប្ផា កន្លងទៅបាន​ចំណាយ​ថវិកា​អស់​ជាច្រើនលាន​ដុល្លារ​អាមេរិក​ ក្នុង​បេសកកម្ម​សង្គ្រោះ​ជីវិត​កុមារ​ក្រីក្រ​របស់​កម្ពុជា ក្នុងនោះផងដែរគេក៏បានឃើញសប្បុរសជនជាច្រើនក៏បានមកបរិច្ចាកថវិការបស់ពួកគេ ជូនមន្ទីរពេទ្យមួយនេះ។ មួយវិញទៀត គេក៏បានឃើញ ឧកញ៉ា ៣ រូប ទៀតដែលបានចំណាយ ថវិកា ក៏ដូចជាទ្រព្យសម្បត្តិរបស់ពួកគាត់ជូនមន្ទីរពេទ្យនេះ ដោយមិនស្តាយស្រណោះផងដែរ។ ក្នុងនោះមានដូចជា៖


អ្នកឧកញ៉ា ហុង ពីវ នាពេលកន្លងមកតែងតែជួយដល់កិច្ចសប្បុរសធម៌ផ្សេងៗជាច្រើននៅកម្ពុជា ហើយក៏ទទួលបានការគាំទ្រយ៉ាងខ្លាំងពីមហាជនចំពោះទឹកចិត្តសប្បុរសធម៌របស់អ្នកឧកញ៉ាផងដែរ។ ក្នុងនោះ លោកក៏បានធ្វើការឧបត្ថម្ភដល់ មន្ទីរពេទ្យគន្ធបុប្ផា នេះ ដល់ខ្ទង់លាន ដុល្លារឯណ្ណោះ ដែលកើតចេញពីទឹកចិត្តសប្បុរសរបស់លោក។
ឧកញ៉ា ម៉ុង ឫទ្ធី បានប្រគល់បង់ចំនួន១០ សម្រាប់ឱ្យប្រជាជនអង្គុយរង់ចាំទទួលសេវាពិនិត្យព្យាបាល និងបង្គន់អនាម័យ ជូនដល់ប្រជាជនសម្រាប់ប្រើប្រាស់ ដោយឥតគិតថ្លៃ នៅមន្ទីរពេទ្យគន្ធបុប្ផា៤។ ឧកញ៉ា ម៉ុង ឫទ្ធី បានប្រគល់សោរទ្វារបង្គន់អនាម័យ ហើយក៏បានហាមដាច់ខាតមិនឱ្យទារលុយពីប្រជាជននៅពេលគាត់មកប្រើប្រាស់។


អ្នកឧកញ៉ា គិតម៉េង បានផ្តល់ដីមួយកន្លែងនៅក្បែរវត្តភ្នំ ដែលមានតម្លៃខ្ទង់៨លានដុល្លារដល់មូលនិធិគន្ធបុប្ផាកម្ពុជា ដោយដីមួយផ្នែកនេះមានទំហំប្រមាណជាង ១៣០០ម៉ែត្រការ៉េ។ នេះបើតាមការបញ្ជាក់ពី សម្តេចតេជោហ៊ុន សែន កាលពីរាត្រី ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ