ធ្វើជាម្តាយឪពុកគេគ្មានទំនួលខុសត្រូវសោះ!!! ម្តាយចិត្តអប្រិយ យកកូនមកបោះចោលដូចសត្វធាតុ!!!

កាលពីថ្ងៃទី៩ មេសា ២០១៨ ថ្មីៗនេះ វេលាម៉ោង៧ ប៉ូលិសបានរាយការណ៍មកថា មានប្រជាពលរដ្ឋបានប្រទះឃើញ ទារកទើបនិងកើត ត្រូវបានគេយកមកបោះចោល នៅតាមផ្លូវកណ្តាលខេត្តសុរាថានី ។

បើតាមការសួរនាំឲ្យដឹងថា ស្ត្រីម្នាក់អាយុ៦៧ឆ្នាំ បានចេញមកហាត់ប្រាណ ហើយក៏បានប្រទះឃើញទារកខាងលើ ហើយគាត់ក៏ប្រញាប់ ទៅរាយការណ៍ប្រាប់ប៉ូលិស ដើម្បីឲ្យមកត្រួតពិនិត្យ ។

បន្ទាប់ពីចុះដល់កន្លែងកើតហេតុ ប៉ូលិសបានសំអាតឈាម និងប្រមូលភស្តុតាង ព្រមទាំងនាំទារកក្មេងខ្ចីនោះ ទៅទុកនៅក្នុងកែវ ដើម្បីផ្តល់ភាពកក់ក្តៅ ហើយទារកដែលម្តាយ យកមកបោះបង់ចោលនោះ មានសុវត្ថិភាព និងសុខភាពមាំមួនជាធម្មតា ។

ខណៈពេលនេះ ប៉ូលិសកំពុងតែស្វែងរកចាប់ខ្លួន ម្តាយរបស់ទារកខាងលើ មកទទួលទោស តាមផ្លូវច្បាប់ ដោយបានប្រើវិធី ឆែកកាម៉េរ៉ាសុវត្ថិភាព នៅតាមដងផ្លូវ ៕