មួយករណីទៀតហើយ!!! ជិតចូលឆ្នាំថ្មី ថាបានទៅលេងស្រុក ឲ្យបានសប្បាយ តែបែរជាជួបទុក្ខទៅវិញ

មានសេចក្តីរាយការណ៍បឋមមកថា រថយន្តសាំយ៉ុង ដឹកអ្នកដំណើរមួយគ្រឿង បានផ្ទុះកង់ក្រឡាប់ បណ្តាលឲ្យមានអ្នកស្លាប់ និងរបួស សរុប១១នាក់ ក្រោយពីគ្រោះថ្នាក់នេះ ម្ចាស់រថយន្តបានរត់គេចខ្លួនបាត់ ដោយបន្សល់ទុកអ្នករបួស និងអ្នកស្លាប់នៅកន្លែងកើតហេតុ ។

បើតាមការឲ្យដឹងពីអ្នកនៅកន្លែងកើតហេតុ បានប្រាប់ត្រួសៗថា គ្រោះថ្នាក់ដែលបណ្តាលឲ្យរថយន្តក្រឡាប់នោះ គឺមកពីម្ចាស់ឡាន មិនបានត្រួតពិនិត្យកង់ឡាន របស់ខ្លួនឲ្យបានម៉ត់ចត់ឡើយ ដឹងតែពីយកលុយពីអ្នកជិះ តែមិនបានគិតដល់សុវត្ថិភាពរបស់អ្នកជិះទេ សូម្បីតែកង់ឡានសឹកសំបកឡើងរលោងស្រិល ក៏មិនព្រមប្តូរដែរ ពេលដែលជួបគ្រោះថ្នាក់ គ្មានអ្វីក្រៅពីរត់គេចខ្លួនបាត់ឡើយ ទុកឲ្យអ្នកជិះជាអ្នកទទួលខុសត្រូវទៅវិញ ។

ព័ត៌មានខាងលើ ជាព័ត៌មានបឋមដែលយើងទទួលបាន ហើយព័ត៌មានលំអិតយ៉ាងណានោះ យើងនឹងផ្សាយជូននៅពេលក្រោយទៀត ៕