អានហើយខ្លោចចិត្ត!!!សោកនាដកម្ម មិននឹកស្មានដល់យកកន្សែងពោះគោ រុំខ្លួនកូនអាយុ១ខែកន្លះ ជិះលើម៉ូតូ ស្រាប់តែកាំម៉ូតូឆក់យក…

សោកនាដកម្មមួយ បានកើតឡើងដោយសារតែការធ្វេសប្រហែស របស់ឪពុកម្តាយបណ្តាលឲ្យក្មេងប្រុសតូចម្នាក់ ត្រូវបានកាំម៉ូតូទាញចូល រួចគាបជាប់ក្បាល បណ្តាលឲ្យដាច់ខ្យល់ស្លាប់យ៉ាងវេទនា ។

ហេតុការណ៍ដ៏គួរឲ្យសោកស្តាយ និងមិននឹកស្មានដល់នេះ បានកើតឡើងនៅថ្ងៃទី១២ មេសា ២០១៨ វេលាម៉ោងប្រហែល៨ព្រឹក ចំណុចភូមិឆ្អឹងជំនី ឃុំកញ្ជ្រៀច ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។ កុមាររងគ្រោះដែលបានស្លាប់ នៅជាប់និងកាំម៉ូតូ មានឈ្មោះ អេង ម៉េងហ៊ួ ភេទប្រុស អាយុ១ខែកន្លះ ឪពុកឈ្មោះ អូន អេង អាយុ២៩ឆ្នាំ និងម្តាយឈ្មោះ ម៉េង នាត អាយុ១៩ឆ្នាំ រស់នៅភូមិច្របក់ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

យើងតាមអ្នកដែលឃើញហេតុការណ៍ បានរៀបរាប់ថា ពេលកើតហេតុ ម៉ូតូកំពុងតែវិលកង់ ស្រាប់តែកាំម៉ូតូ បានទាញកន្សែងពោះគោ ដែលកំពុងតែរុំខ្លួនក្មេងប្រុសរងគ្រោះ ព័ទ្ធជុំវិញកាំហើយក៏បានទាញក្មេងប្រុសរងគ្រោះ ទៅជាមួយកន្សែងនោះ ចូលគាបជាប់និងកាំម៉ូតូ ដែលកំពុងតែវិលខ្លាំង បណ្តាលឲ្យក្មេងប្រុសរងគ្រោះ ត្រដរខ្យល់រហូតស្លាប់យ៉ាងវេទនា ។

អ្នកដែលបានឃើញហេតុការណ៍ បានធ្វើការស្តីបន្ទោសឪពុកម្តាយ ដែលធ្វេសប្រហែល មិនព្រមពិនិត្យមើលឲ្យបានគ្រប់ជ្រុងជ្រោយ មុននិងបើកបរ ជាហេតុបណ្តាលឲ្យបាត់បង់កូនប្រុស ជាទីស្រលាញ់ ទើបតែអាយុ១ខែកន្លះ ក្នុងមួយប៉ព្រិចភ្នែក៕