នេះជារឿងពិតរបស់បុរសម្នាក់៖ តើមុខរបរអេតចាយ ពិតជាថោកទាបណាស់មែនទេបងប្អូន ? (មានវីដេអូ)

ជារឿងពិតរបស់បងប្រុស សុខ សំនៀង គាត់បានរៀបរាប់ថា៖ «មុខរបរអេតចាយ ពិតជាថោកទាបណាស់មែនទេបងប្អូន ? វាថោកមែនហើយ នេះមកពីខ្ញុំក្រីក្រពេក មិនដឹងរកស៊ីអី ចេះតែធ្វើៗទៅ គ្រាន់នឹងបានប្រាក់បន្តិចបន្ទួចយកមកចិញ្ចឹមប្រពន្ធកូន ដែលជាគ្រួសារថ្មីរបស់ខ្ញុំ។»

«សូមជម្រាបថា ខ្ញុំ Sok SomNeang ជា ជនដែលធ្លាប់រងគ្រោះព្រោះរឿងស្នេហា ដែលត្រូវប្រពន្ធក្បត់រត់ចោល ក្នុងពេលដែលមានជម្ងឺធ្ងន់ អស់តំលៃ រកស៊ីអីមិនកើតនឹងគេ ។»

«ពេលនោះ ខ្ញុំក្លាយជាមនុស្ស ដែលអស់ផលបុណ្យ ទៅហើយ តែមិនដឹងជា ភ័ព្វអ្វី បានមកជួបនារី ចិត្តបុណ្យម្នាក់ គឺ Sok SreyNeang ( ស្រីនាង) នាងមេតា ប្រោសព្រហ្ម ស្រោចស្រង់ បេះដូងខ្ញុំ ធ្វើឱ្យខ្ញុំមានក្តីសង្ឃឹមថ្មីក្នុងជីវិត្ត។»

ប្រភព៖ បងប្រុស សុខ សំនៀង


សូមរីករាយទស្សនាវីដេអូខាងក្រោម៖

បញ្ចេញមតិរបស់អ្នកក្នុងប្រអប់ខាងក្រោម