គួរអោយសរសើរមែន!!!អាយុមិនទាន់២០ឆ្នាំស្រួលបួលផង នីឡា មានហាងឆេងខ្ពស់ ខាងថតសម្អាងការ ក្រៅពីអាជីពកំប្លែង

ភ្នំពេញ៖ តារាកំប្លែងវ័យក្មេងមានសមត្ថភាពមិនធម្មតាកញ្ញាវ៉ាន់ នីឡា កំពុងតែជោគជ័យខ្លាំងនៅក្នុងវិស័យសិល្បៈ និងការរកស៊ី ខណៈពេលដែលនាងមានវ័យមិនទាន់២០ឆ្នាំស្រួលបួលផងនោះ និងធ្វើឲ្យអ្នកគាំទ្រមានការកោតសរសើរដល់រូបនាង។

បច្ចុប្បន្នតារាស្រីវ័យក្មេងមានរូបឆោមស្រស់ស្អាតរូបនេះ កំពុងតែមានភាពមមាញឹកខ្លាំងនៅក្នុងវិស័យសិល្បៈ មិនថាពេលឡើងកំប្លែងនៅលើឆាក និងមុខរបររកស៊ីតាមបណ្តាញសង្គមរបស់ខ្លួននោះទេ។

យ៉ាងណាមិញ ប្រិយមិត្តប្រាកដជាដឹងហើយថា នីឡា ក្រៅពីកំប្លែងនៅលើឆាក នាងក៏មានហាងឆេងខ្ពស់ខាងថតសម្អាងការ ដោយសារនាងមានសមត្ថភាពល្អ ខណៈពេលដែលនាងមានរូបស្អាត និងមានប្រជាប្រិយភាពខ្លាំងផងនោះ។

ជាមួយគ្នានេះដែរ បើធៀបនឹងប្រាក់ចំណូលជាមួយនឹងភាពមមាញឹករបស់តារារូបនេះក្នុងពេលបច្ចុប្បន្ន នាងទទួលបានក្នុងមួយខែៗ ក៏ច្រើនមិនធម្មតានោះដែរ៕

សូមទស្សនារូបភាពខាងក្រោម៖