រឿងដ៏ចំលែក!!!នាំគ្នាទៅស្ទូចត្រី អ្នកនេសាទចាប់បានមឹកយក្សអាយុកាលនៅតិច ប៉ុន្តែខ្លួនធំប៉ុនមនុស្ស

នាំគ្នាទៅស្ទូចត្រី !!! អ្នកនេសាទចាប់បានមឹកយក្សអាយុកាលនៅតិច ប៉ុន្តែខ្លួនធំប៉ុនមនុស្ស

ហ្វ៊ីលីពីន :ថ្មីៗនេះ ប្រជានេសាទ នៅប្រទេសហ្វ៊ីលីពីន បាននេសាទបានមឹកយក្សមួយក្បាល នៅកណ្ដាលសមុទ្រនៃកោះតាវី ប្រទេសហ្វ៊ីលីពីន ដែលករណីនេះបានបង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជាច្រើននាក់ នាំគ្នាមកចោមរោមមើល ។

មឹកយក្សដែលនេសាទបានខាងលើនេះមានដងខ្លួនប្រវែង ២.៤៣ម៉ែត្រ និងទទឹង ៤៥សង់ទីម៉ែត្រ ហើយត្រូវបានប្រជានេសាទចាត់ទុកជាមឹកថំបំផុតដែលទើបតែជួបប្រទះ ។
យោងតាមការចុះផ្សាយរបស់គេហទំព័រ Mirror បានឱ្យដឹងថា ប្រជាពលរដ្ឋបាននាំសាកសពមឹកយក្សនេះ ចេញពីក្នុងសមុទ្រ ដោយវាមានទម្ងន់ធំខ្លាំងណាស់ បើធៀបទៅនឹងអាយុកាលរបស់វាគឺមិនមែនជាមឹកចាស់ទេ នេះបើយោងតាមសាច់របស់វា ៕