ហេតុអ្វីក៏ចិត្តដាច់ម្ល៉េះ!!ម្ដាយចងកសម្លាប់ខ្លួន ខំលើកទូរស័ព្ទនិយាយទាំងមិនទាន់ច្បាស់ ប្រាប់ទៅសាច់ញាតិ…

ភ្នំពេញ៖ ស្រ្តី​ម្នាក់ឈ្លោះប្រកែកជាមួយប្តីប្រពន្ធបន្តិចបន្តួច បានសម្រេចចិត្តចងកនឹងចម្រឹងបង្អួច​ផ្ទះបាយសម្លាប់ខ្លួន បន្សល់ទុកកូនស្រីអាយុ ២ឆ្នាំ ​​បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង​ ៦យប់​ ថ្ងៃទី​១២ ​ខែ​មេសា​ ឆ្នាំ​២០១៨​ នៅបុរីឡាយគង់​ នៅក្នុង​ផ្ទះ​លេខ​ ១៣JEo ផ្លូវលេខ០៩​ ភូមិម័ល​ សង្កាត់​ដង្កោ​ ខណ្ឌ​ដង្កោ​ ។

សព​ស្ត្រីចងកមានឈ្មោះ​ ប៉ុស ​ស្រី​ពាង ​អាយុ ៣២ឆ្នាំ​ ស្នាក់នៅ​ក្នុង​បុរី​ឡាយគង់​ ផ្ទះលេខ១៣JEo ផ្លូវលេខ០៩​ ភូមិម័ល​ សង្កាត់ដង្កោ​ ខណ្ឌដង្កោ​ មាន​ស្រុក​កំណើត​នៅភូមិស្ទឹងជ្រៅ​ ឃុំដើមមាន​ ក្រុង​តាខ្មៅ​ ខេត្តកណ្តាល​ មាន​ប្តី​ ឈ្មោះ​ ទួ​ សៅ​លី​ អាយុ៣៣ឆ្នាំ​ មុខរបរ​ លក់ប្រេងម៉ាស៊ីន​ ក្រុមហ៊ុន​ ស្នាក់​នៅផ្ទះ​ កើតហេតុ​ មាន​ស្រុកកំណើត​ ស្រុកបាទី​ ខេត្តតាកែវ​ មានកូនស្រីម្នាក់​ ឈ្មោះ​ ស្រី​ពេជ្រ​ អាយុ ២ឆ្នាំ​ ។

តាមប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​ បានឱ្យដឹងថា​ មុន​​កើតហេតុ មាន​បងប្អូន​ខាង​ស្ត្រីរងគ្រោះ ​បាន​ទូរសព័្ទ​មក​ជនរងគ្រោះ​ ជាច្រើន​ដង​ ​គ្មា​ន​អ្នក​លើ​ក​ លុះ​ពេល​​មាន​អ្នក​លើ​ក​ទូរ​ស័ព្ទ ​ស្រាប់តែឮ សំឡេង​កូន​ក្មេង​និយាយ​ តែនិយាយមិន​ច្បាស់​នោះ​ទេ​ ដោយមិន​អស់ចិត្ត ​សង្ស័យ​ ពួក​គាត់​ជា​សាច់​ញាតិ​ ក៏បានទូរស័ព្ទ​ឱ្យមិត្ត​ភក្តិរបស់​ជន​រងគ្រោះ​ម្នាក់​ ដែល​នៅ​ភ្នំពេញ​ស្រាប់​ ជួយ​​​ទូរសព័្ទ​ទៅ​ប្រាប់​បុរស​ជា​ប្តី​នៅកន្លែង​ធ្វើការ​ ឱ្យមកជួយ​មើលប្រពន្ធ​នៅ​ផ្ទះ​ ពេល​បុរស​ជាប្តី​បាន​មកដល់​ផ្ទះ​ ក៏​ប្រទះ​ឃើញ​ស្ត្រីជា​ប្រ​ពន្ធ​បាន​ចងក​ សម្លាប់​ខ្លួន​ ជាប់​និង​ចម្រឹងដែក​បង្អួច​ផ្ទះ​បាយ​ ស្លាប់​បាត់​ទៅហើយ​ ។

​​ដោយឡែក​ បុរស​ជាប្តីស្រ្តីចងកបានឱ្យដឹងថា ពួកគាត់មិនមាន​រឿង​ អ្វីធំដុំនោះទេ​ គឺ​ពេល​ខ្លះ​គ្រាន់​តែឈ្លោះ​ ប្រកែកគ្នា​ បន្តិចបន្តួចតែប៉ុណ្ណោះ​ និងមានរឿងមួយទៀតក្នុង​គ្រួសារ​ គឺ​​​បង​ប្អូន​ទាំង​សងខាង​ ​មិនបាន​ពេញចិត្តពួកគាត់ទាំង​ពីរនាក់​យកគ្នាជាប្តីប្រពន្ធទេ ហើយពួកគាត់បានយកគ្នាជាប្តីប្រពន្ធដោយចិត្តឯង ។

​ក្រោយកើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​ បាន​ចុះ​ទៅ​កន្លែង​កើតហេតុ​ រួចហើយ​ក៏បាន​ទំនាក់ទំនង​ ហៅ​ខាងជំនាញ​កោសល្យវិច័យ​ ខណ្ឌ​ដង្កោ​ ចុះ​ទៅពិនិត្យ​​សព​ តែ​ខាង​ជំនាញ​ខណ្ឌដង្កោ​ ចុះ​ទៅដល់កន្លែង​កើតហេតុ​ ពិនិត្យ​ឃើញ​ថា​ សពមាន​សភាព​ខុស​ប្រក្រតី​ ហើយ​​ខាង​បងប្អូន​ស្ត្រី​រងគ្រោះ​ មិន​អស់​ចិត្ត​ និង​ទាមទារ​រក​យុត្តិធម៌​ ដោយ​សង្ស័យ​ថា​ ជាករណី​ឃាតកម្ម​ ទើប​សមត្ថកិច្ច​ គ្រប់​ជំនាញដែល​ពាក់​ព័ន្ធ​ ព្រម​ទាំង​ ពេទ្យ​តុលាការ​ បានចុះ​មក​ពិនិត្យ​យ៉ាង​ល្អិត​ល្អន់​ ដើម្បី​ឱ្យ​ក្រុម​គ្រួសារ​អស់​ចិត្ត​ រហូត​ទាល់តែ​ម៉ោង ​១​យប់​ ទើប​បញ្ចប់​ ។

​​ក្រោយពេលកើតហេតុ​ សមត្ថកិច្ច​បានបញ្ជាក់​ថា​ សពស្ត្រីខាងលើ ពិត​ជា​បាន​ចងក​ សម្លាប់​ខ្លួន​ឯង​ ពិត​ប្រាកដមែន​ ដោយ​មិន​មានរឿង​ទាក់ទិន​ នឹងករណី​ឃាតកម្មនោះទេ​ រួចហើយ​ក៏បាន​ធ្វើ​លិខិត​ប្រគល់​សពជនរងគ្រោះ​ឱ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើ​បុណ្យ​នៅ​ ស្រុកកំណើត​ ខេត្ត​កណ្ដាល​ ៕