រឿងដ៏ចំលែក!!!! អ្នកភូមិនាំគ្នាមកអុជ​ធូប សុំសេចក្តីសុខ ដោយសារតែកូនគោមួយក្បាលនេះ កើតមកដូចមនុស្ស….

ថ្មីៗនេះករណីមនុស្សរំលោភសត្វពាហនៈដូចជា គោ ក្របី លា….។ល។ កំពុងតែេល្បីជាខ្លាំងនៅលើអនឡាញ។បុរសទាំងនោះភាគច្រើនត្រូវបានគេជឿជាក់ថាស្ថិតនៅក្រោមឥទ្ធិពលថ្នាំញៀននៅពេលគាត់ត្រូវបានគេចាប់ខ្លួនហើយគ្រឿងញៀនត្រូវបានរឹបអូសពីជនសង្ស័យ នេះបើយោងតាមរបាយការណ៍។

មានបទល្មើសទីពីរ បានកើតឡើង ដែលមានម្ចាស់គោម្នាក់បានអះអាងថាគោរបស់គាត់អាចមានផ្ទៃពោះដោយសារតែមានគេចាប់រំលោភ។

ប៉ុន្តែបើសិនជាគោមានផ្ទៃពោះ តើកូនវាកើតមកមានលក្ខណះដូចម្ដេច? នេះជារឿងចម្លែកដែលផ្សាយតាមអ៊ីនធឺណែតអស់រយៈពេលជាច្រើនឆ្នាំដែលធ្វើឱ្យមនុស្សមានងឿងឆ្ងល់។

ក្រឡេកមើលទៅប្រទេសថៃឯណោះវិញ មានរឿងគួរអោយភ្ញាក់ផ្អើលមួយគឺ គោមេមួយក្បាលកើតកូនមកមានលក្ខណៈដូចមនុស្ស ធ្វើអោយមនុស្សម្នាផ្អើលនាំគ្នាទៅមើលគោចម្លែក។ទោះជាយ៉ាងណាដៃជើងនិងផ្នែកផ្សេងទៀតរបស់វាដូចគោតែមានទម្រង់ជាមនុស្ស។

គ្មាននរណាអាចពន្យល់បានឡើយថាហេតុអ្វីមេគោនេះផ្ដល់កំណើតអោយកូនមានលក្ខណៈដូចមនុស្ស។ប្រជាជនថៃជឿថានេះជាបាតុភូតដ៏ចម្លែកដែលនាំមកនូវសំណាងហើយមនុស្សគ្រប់គ្នានៅក្នុងភូមិនោះកំពុងអធិស្ឋានសម្រាប់ពរជ័យនិងសេចក្ដីសុខ»។តែកូនគោចម្លែកកើតបានប៉ុន្មានម៉ោងក៏ស្លាប់បាត់ទៅវិញ។

នៅក្នុងទម្រង់នៃពិធីអ្នកស្រុកបានចាក់ម្សៅទារកលើសាកសពកូនគោចម្លែកនេះហើយដុតធូបនៅក្នុងជំនឿរបស់ពួកគេដើម្បីសំអាតកន្លែងអាក្រក់និងសង្ឃឹមថាវានឹងត្រូវបានចាប់កំណើតល្អជាងនេះ” ។