ខ្លាចគេមិនស្គាល់៖ កំលោះម្នាក់ភ្ជាប់ពាក្យដាក់ឈ្មោះសុទ្ធតែ «អនុបណ្ឌិត ឈិន សីហា»

ភ្នំពេញ៖ បុរសម្នាក់ ត្រូវបានគេស្គាល់ថា ឈ្មោះ ឈិន សីហា ដែលតែងតែណែនាំខ្លួនឯងថាជា «បរិញ្ញា ឈិន សីហា» លុះចុងក្រោយនេះប្រហែលជាលោករៀនចប់បរិញ្ញាបត្រជាន់ខ្ពស់ហើយមើលទៅបានដាក់ឈ្មោះខ្លួនឯជាថ្មីថា «អនុបណ្ឌិត ឈិន សីហា»។



មិនត្រឹមតែតាំងនាមខ្លួនឯងក្នុងហ្វេសប៊ុក ឬក្នុងសៀវភៅនោះទេ នៅថ្ងៃភ្ជាប់ពាក្យលោក សីហា បានបង្គាប់ឲ្យគេរៀបចំដាក់ឈ្មោះលោកថា «អនុបណ្ឌិត ឈិន សីហា» ដែលបានភ្ជាប់ពាក្យជាមួយកូនក្រមុំឈ្មោះ យូ សុខច័ន្ទ។



យ៉ាងណាមិញមើលទៅដូចជាទ្រលាន់ពេកបានបុរសម្នាក់ឈ្មោះ «Pozz Borey Bin» បានបញ្ចេញមតិជាសំណេរថា «ម៉ាស្រុកមានតែមួយទេមើលទៅ»។ ចំណែកឯនារីម្នាក់ទៀតឈ្មោះ «Lyly Da» បានលើកឡើងស្រដៀងគ្នាថា «គាត់ខ្ជិលឆ្លើយពេលគេសួរថាប្តីហែងធ្វើការអី? ម៉ាស្រុកមានមួយចេះរកនឹកឃើញសុំសរសើរ»។