រំលងមិនបាន១សប្តាហ៍ផង៖ បង្គោលភ្លើងមរណៈ ឆក់យកជីវិតបុរស ២នាក់

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏មហាសែនសោកសៅ ស្ទើរតែធ្វើឲ្យក្រុមគ្រួសារទប់ចិត្តមិនបាន នៅសុខៗ គ្រាន់តែបែកគ្នាប៉ុន្មាននាទី ឮគេ Call​ មកប្រាប់ថា ស្លាប់ហើយ ដោយសារជិះម៉ូតូទៅបុកបង្គោលភ្លើង នៅតាមបណ្តោយផ្លូវហាណូយ រាជធានីភ្នំពេញ។



អ្នកដឹងហេតុការណ៍នេះប្រាប់ថា «បង្គោលតែមួយនេះ បណ្តាលឲ្យមនុស្សស្លាប់ ២នាក់ហើយ ដោយមិនទាន់បានរំលង ១សប្តាហ៍ផង»។

យ៉ាងណាមិញបង្គោលភ្លើងនោះ ត្រូវបានពលរដ្ឋរស់នៅក្បែរប្រាប់ថា «បង្គោលភ្លើងនោះ ដាក់ចូលមកជ្រុលក្នុងដងផ្លូវពេក ម្ល៉ោះហើយបានជាចេះតែកើតមានគ្រោះថ្នាក់ចរាចរណ៍បែបនេះ ហើយគ្រោះថ្នាក់ពីរករណីនោះ បានកើតឡើងនាវេលាយប់ដូចគ្នា»។