ជីវិត​មើលមិនឃើញជាមុនទេ​..និយាយសុខៗ​ ស្លាប់ភ្លាម​ក៏មាន​…

ខេត្តកំពង់ធំ៖ កាលពីវេលាម៉ោង៨:៣០នាទីថ្ងៃទី៦មេសា២០១៨មានករណីគ្រោះថ្នាក់ចរាចរណ៌១លើកនៅលើផ្លូវជាតិលេខ៦រវាង
រថយន្តនិងម៉ូតូនៅចំនុចមុខក្រុមហ៊ុនប៊ីវីប៊ីភូមិសង់ឃ្លាំង,តាំងក្រសាំង,សន្ទុក,កំពង់ធំ។

រថយន្តបង្ករម៉ាកបែន ពណ៍ខៀវ ពាក់ផ្លាកលេខ ម.0185-ភព3 អ្នកបើកបរចុះរត់គេចខ្លួនបាត់ បានបត់ឆ្វេងបុកអ្នកបើកម៉ូតូម៉ាកវ៉េវ អែសពណ៍សពាក់ផ្លាកលេខ1F.6457-ប.មានជ័យបើកបរដោយឈ្មោះភិម បាវ ភេទប្រុស៣៣ឆ្នាំនៅភូមិបាក់ស្នា,បាក់ស្នា,បារាយណ៍,កំំពង់ធំ (ស្លាប់នៅកន្លែងកើតហេតុ)។

អ្នករួមដំណើរ៖ ១-ឈ្មោះសុខ ហៀង ភេទស្រី៣០ឆ្នាំនៅភូមិបាក់ស្នា,បាក់ស្នា,បារាយណ៍(របួសធ្ងន់បាក់កដៃឆ្វេង)ត្រូវជាប្រពន្ធ ២-កូនឈ្មោះសុខ លៀប ភេទប្រុស៣ឆ្នាំ(របួសធ្ងន់បាក់ឆ្នឹងដងកាំបិត) ៣-កូនឈ្មោះសុខ លី ភេទប្រុស៨ឆ្នាំ(របួសស្រាល)៕