មើលហើយក្តៅចិត្តណាស់!! ឃោរឃៅ​បំផុត ឪពុកបង្កើតវាយ និងចងកូនអូសតាមម៉ូតូ ព្រោះតែរឿងបន្តិចបន្តួចសោះ (វីដេអូ)

មើលហើយក្តៅចិត្តណាស់!! ឃោរឃៅ​បំផុត ឪពុកបង្កើតវាយ និងចងកូនអូសតាមម៉ូតូ ព្រោះតែរឿងបន្តិចបន្តួចសោះ (វីដេអូ)


ឪពុកបង្កើត​ម្នាក់​រស់​នៅ​ភាគ​និរតី​ប្រទេស​ចិន ត្រូវ​បាន​ប៉ូលិស​ចាប់​ខ្លួន​បន្ទាប់​ពី​វាយ​កូន​ស្រី​អាយុ ១០ឆ្នាំ ​និង​ចង​ខ្សែ​អូស​តាម​ម៉ូតូ។
យោង​តាម​កាសែត Beijing ឲ្យ​ដឹង​ថា ហេតុ​ការណ៍​ដ៏​ឃោរឃៅ​ត្រូវ​គេ​លួច​ថត​បាន​កាល​ពី​ថ្ងៃ​ទី ២៨ កុម្ភៈ នៅ​ទីក្រុង Ya Long ខេត្ត Guangxi។ នៅ​ក្នុង​វីដេអូ​នេះ គេ​ឃើញ​ឪពុក​ដែល​មាន​ឈ្មោះ Wei បាន​យក​រំពាត់​មក​វាយ​ក្បាល ខ្នង និង​គូទ​របស់​កូន​ស្រី។ ក្រោយ​មក​ទៀត​ ឪពុក​ដ៏​ព្រៃ​ផ្សៃ​ខាង​លើ បាន​យក​ខ្សែ​មក​ចង​កូន​ស្រី និង​អូស​តាម​ម៉ូតូ​ចេញ​ទៅ​បាត់។ ក្មេង​ស្រី​នេះ ត្រូវ​បាន​គេ​ឮសំឡេង​ស្រែក​យំ​យ៉ាង​វេទនា​បំផុត ប៉ុន្តែ​គ្មាន​នរណា​ម្នាក់​ហ៊ាន​មក​ឃាត់​ឪពុក​នោះ​ទេ។


ជា​សំណាង​ល្អ អាជ្ញាធរ​បាន​បើក​ការ​ស៊ើប​អង្កេត​ភ្លាម​ៗ បន្ទាប់​ពី​ទទួល​បាន​វីដេអូ​នេះ។ រយៈ​ពេល ២០នាទី ក្រោយ ប៉ូលិស​រក​ឃើញ​ឪពុក​កូន​ទាំង​ពីរ​នាក់​នៅ​ក្នុង​ផ្សារ​មួយ។ យោង​តាម​របាយការណ៍​ក្នុង​ស្រុក ក្មេង​ស្រី​នេះ បាន​រង​របួស​ស្បែក​នៅ​លើ​ដៃ និង​ខ្នង។
ទន្ទឹម​នឹង​នេះ​ដែរ លោក Wei ​សារ​ភាព​ថា​លោក​បាន​វាយ​កូន​ស្រី​​ដោយ​សារ​តែ​នាង​មិន​ចង់​ទៅ​សា​លា​រៀន​។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ ឪពុក​ឃោរ​ឃៅ​រូប​នេះ ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទប្រើ​អំពើ​ហិង្សា​លើ​កុមារ៕