កុនហើយនោះៗ៖ ខេមរៈ សិរីមន្ត តាមវែកមុខអ្នកទម្លាយរូបប្រពន្ធ និងកូន ២នាក់

ភ្នំពេញ៖ ក្រោយបែកធ្លាយរូបថតប្រពន្ធ និងកូនប្រុសស្រី ២នាក់រួចមក តារាចម្រៀងលេចធ្លោរ ខេមរៈ​ សិរីមន្ត ហាក់មិនសប្បាយចិត្តឡើយ ដោយរឿងនេះលោកព្យាយាមលាក់បាំងជាងដប់ឆ្នាំមកហើយ តែមិនដឹងអ្នករមាស់ដៃ​ទៅទំម្លាយឲ្យល្បីខ្ទរខ្ទារពេញបណ្តាញសង្គមហ្វេសប៊ុក។

អ្នកស្គាល់ ខេមរៈ​ សិរីមន្ត បានបង្ហើបថា «លោកគ្រោងតាមដាន និងវែកមុខមើលថា តើអ្នកណាជាអ្នកទម្លាយរូបប្រពន្ធ និងកូនៗរបស់លោក? រីឯចំណាត់ការក្រោយពេលវែកមុខ មិនទាន់ដឹងថា លោកមានគម្រោងធ្វើអ្វីនោះទេ»។

បងប្អូនជួយពិចារណាទាំងអស់គ្នា តើមានរឿងអ្វីត្រូលាក់បាំង គ្រាន់តែមានប្រពន្ធ និងកូនហ្នឹង? តើអ្នកចម្រៀងមិនអាចមានប្រពន្ធកូនបានទេឬ? បើយើងក្រឡែកទៅមើលតារាចម្រៀង ព្រាប សុវត្ថិ លោកបានបង្ហាញឲ្យសាធារណជនដឹងតាំងពពីដំបូងថា លោកមានប្រពន្ធ និងកូនហើយ ប៉ុន្តែកេរ្តិ៍ឈ្មោះរបស់លោកនៅតែល្បីរន្ធឺដដែល។