មហាវេទនា៖ រស់នៅចិញ្ចឹមប្អូនពិការ ក្រោយម្តាយ និងជីដូន ស្លាប់ផ្ទួនៗគ្នា (មានវីដេអូ)

កំពង់ធំ៖ ទណ្ឌកម្មជីវិតបានកម្រិតឲ្យក្មេងពីររស់នៅតែលទោលគ្មានទីពឹង ក្រោយពីម្តាយ និងជីដូនបានស្លាប់ចោល​តាំងពីនាងមិនទាន់ដឹងក្តីមកម្ល៉េះ ឃើញស្ថានភាពបែបនេះ ស្រីចំណាស់ម្នាក់បានយកក្មេងស្រីទាំងពីរនាក់មកចិញ្ចឹម តែលោកយាយក៏មានជីវភាពក្រក្សត់ដែរ ដោយរស់នៅស្រុកប្រាសាទសម្បូរ ខេត្តកំពង់ធំ។

រស់ក្នុងខ្ទមតូចជរា ក្មេងស្រីជាបងរៀនថ្នាក់ទី៤ ចំណែកឯប្អូនស្រីវិញ មិនអាចទៅរៀន ឬដើរបានទេ ព្រោះនាងមានជំងឺទន់ដៃជើង ពោលគឺនាងពិការតាំងពីកំណើត អង្គុយលើរទេះរាល់ថ្ងៃ។

ចំណែកឪពុករបស់នាងវិញ ត្រូវជាប់គុកនៅប្រទេសថៃ ជាង ៨ឆ្នាំ ហើយមកដល់ពេលនេះ​មិនដែលទទួលបានដំណឹងពីឪពុកឡើយ មិនដឹងថា ស្លាប់ឬរស់ យ៉ាងណានោះទេ។

សូមទស្សនាវីដេអូ!!