អ្នកណាយល់អារម្មណ៏នេះ!! សល់៥ថ្ងៃទៀតចូលរោងការយើងហើយ ចុះពេលនេះម្ដេចបងទុក្ខអូនចោល

ចាស់បុរាណធ្លាបនិយាយថា មុនថ្ងៃរៀបអាពាហ៏ពិពាហ៏រយៈពេល ១០ ទៅ ១៥ ថ្ងៃ​ហាមដាច់ខាត កូនកម្លោះកូនក្រមុំមិនត្រូវចេញក្រៅផ្ទះ ព្រោះរយៈពេលនេះ មានព្រាយ បីសាចកំពងតាមគ្រប់គ្រង ហើយនិងធ្វើអ្វីមួយមកលើសាមីខ្លួន ដោយបង្កើតជាហេតុភេទផ្សេងៗរហូតដល់បាត់ជីវិត ឫតាមន័យមួយទៀតថា ច្រើនតែជូបគ្រោះថ្នាក់ នឹងអាយុខ្លី។

មិនខុសពាក្យបុរាណាចារ្យប៉ុន្មានទេ ថ្មីៗនេះ ដោយយោងទោលើគេហទំព័រហេសប៊ុក មួយបានអោយដឹងថា មានគូរស្នេហ៍មួយគូរ បានគ្រោះថ្នាក់ចរាចរណ៍នៅតាមផ្លូវ បណ្ដាលអោយខាងប្រុសត្រូវបានលាចាកឆ្ងាយពីគូរដណ្ដឹងជារៀងរហូត ដោយក្នុងនោះ នៅសល់តែ៥ថ្ងៃទៀតប៉ុណ្ណោះដែលពួកគេនឹងកាន់ដៃគ្នាចូលរោងការ ដើម្បីសាងសុភមង្គល។

វាពិតជាឈឺចាប់ខ្លាំងបំផុត នៅពេលដែលឃើញគួរត្រូវលាចាកចេញឆ្ងាយដោយមិនបានលាមួយម៉ាត់បែបនេះ ក្រៅពីយំ និងរៀបរាប់ទាំងទឹកភ្នែក មិនអាចធ្វើអ្វីបានទាំងអស់ ។ រយលានអត្ថន័យ បង្ហាញពីការឈឺ សោកស្ដាយ និងគូរអោយស្រណោះចំពោះកូនក្រមុំដែលជិរចូលរោងការហើយនោះ យំអោបគូរដណ្ដឹងទាំងឈាមប្រឡាក់ពេញខ្លួន ធ្វើអោយអ្នកដែលបានឃើញហេតុការណ៍មួយនេះមិនអាចទប់ទឹកភ្នែតបាន។

នៅអត្ថន័យមួយដែលបានផុសនៅក្នុងបណ្ដាញសង្គមថា «ខ្វះតែ ៥ថ្ងៃទៀតទេយើងចូលរោងការហើយ ចុះពេលនេះម្ដេចបងទុក្ខអូនចោល ។ តើអោយអូនរៀបការជាមួយអ្នកណាទៅ? មនុស្សដែលអូនស្រលាញ់ចាកចេញដោយមិនបានប្រាប់សូម្បីតែពាក្យលា។ ខ្វះតែ ៥ថ្ងៃទៀតទេយើងចូលរោងការហើយចុះពេលនេះម្ដេចបងទុក្ខអូនចោល ។តើអោយអូនរៀបការជាមួយអ្នកណាទៅ? មនុស្សដែលអូនស្រលាញ់ចាកចេញដោយមិនបានប្រាប់សូម្បីតែពាក្យថាលា។» ៕