មានចឹងទៀតប្រពន្ធស្អាតដូចតួកុន! តែទៅធ្វើការនៅជប៉ុន ទៅដល់បែរជាដេកអោបប្រុសក្មេងក្បត់កូននិងប្តី ចុងក្រោយប្តីបានពោលពាក្យបែបនេះ….(មានរូបភាព)

ភ្នំពេញ ៖ ប្តីប្រពន្ធមួយគូនេះស្រលាញ់គ្នាល្អូកល្អិនខ្លាំងណាស់ តែដោយជីវភាពគ្រួសារខ្វះមុខខ្វះក្រោយ​ខ្លាំង​ពេក ទើបស្ត្រីជាប្រពន្ធបានសុំប្តីចេញទៅធ្វើការនៅប្រទេសជប៉ុន ដើម្បីរកចំណូលជួយជ្រោងគ្រួសារ ទើប​បុរសជាប្តីដាច់ចិត្តដើរខ្ចីបំណុលគេជុំទិស បានប្រាក់ជិត១ម៉ឺនដុល្លារ យកមករត់ការឱ្យប្រពន្ធចេញ​ទៅធ្វើ​ការ​នៅជប៉ុន ទីបំផុត ប្រពន្ធរស់នៅឆ្ងាយបែកប្តីយូរជូរមាត់ ក៏លួចលាក់បង្កាត់ភ្លើងស្នេហ៍ជាមួយប្រុសក្មេង ក្បត់​ចិត្តប្តី និងថែមទាំងបន្សល់ទុកបំណុលឱ្យប្តីរ៉ាប់រងតែម្នាក់ឯង។
ប្តីប្រពន្ធខាងលើនេះ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា ខាងបុរសជាប្តីមានគណនីហ្វេស​ប៊ុកឈ្មោះសាមឌី បូរុំ។ ចំណែកខាងស្ត្រីជាប្រពន្ធ ពិនិត្យតាមភិនភាគទើបនឹងមានវ័យជាង២០ឆ្នាំប៉ុណ្ណោះ។ ប្តីប្រពន្ធអ្នកទាំងពីរមានកូនស្រីម្នាក់ អាយុប្រមាណ៣ឆ្នាំ ជាចំណងនិស្ស័យ។



យោងតាមគណនីហ្វេសប៊ុកបុរសជាប្តី ឈ្មោះសាមឌី បូរុំ កាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៨ កន្លងទៅ បាន​បង្ហោះរូបថតចំនួន៥សន្លឹក បង្ហាញពីមុខមាត់ស្ត្រីជាប្រពន្ធដែលកាលពីរស់នៅស្រុកខ្មែរ ជុំគ្នាជាមួយប្តី​និងកូន​ស្រី និងរូបភាព៣សន្លឹកទៀត ជារូបភាពដែលស្ត្រីជាប្រពន្ធបានចេញទៅរស់នៅ និងធ្វើការនៅប្រទេសជប៉ុន ព្រមទាំងកំពុងរួមស្នេហ៍យ៉ាងផ្អែមល្ហែម ជាមួយនឹងប្រុសក្មេងម្នាក់ទៀតផង។
ជាមួយនេះ ម្ចាស់គណនីី សាមឌី បូរុំ បានបង្ហោះសារមួយថា “ធ្លាក់ខ្លួនជំពាក់បំណុលគេក្បែរម៉ឺនដុល្លារ ដោយ​សារប្រពន្ធ ដើម្បីឱ្យប្រពន្ធបានទៅធ្វើការនៅប្រទេសជប៉ុន បានការងារធ្វើផ្ញើលុយមិនទាន់បាន​២០០០​ដុល្លារ​ផង ប្រពន្ធរត់តាមប្រុសបាត់ទៀត ហេតុអ្វីកម្មអីក៏អាក្រក់យ៉ាងនេះ…”។



មិនតែប៉ុណ្ណោះ បុរជាប្តីខាងលើ បានបង្ហោះសារជាកំណាព្យដៀមដាមទៅដល់ប្រពន្ធដែល​កំពុងរួមរស់សោយ​សុខជាមួយប្រុសក្មេងឯ ប្រទេសជប៉ុន ថា “ម៉ែគេ ម៉ែខ្ញុំ ម៉ែគេស៊ូទ្រាំលំបាកព្រោះកូន ហត់នឿយយ៉ាងណា មិន​ខ្វល់ពីខ្លួន ដើម្បីរូបកូនហ៊ានធ្វើគ្រប់យ៉ាង។ ចំណែកម៉ែខ្ញុំហើរចោលទ្រនំ ខ្វល់តែខ្លួននាង បោះបង់កូនចោល រស់ពឹងសំណាង ត្រូវញាតិជិតខាង ប្រមាថមើលងាយ…” “ពូជប្រុសប៉ិនលួច ខាងស្រីប៉ិនខូច ត្រូវូគ្នាមិនខុស សាហាយផិតក្បត់ គ្មានទេចិត្តស្មោះ ញាតិអើយមើលចុះ ប្រុសស្រីនេះឯង…” “ឈាមគេឈាមថ្លៃ បានរស់​ក្នុងដៃ​ម្តាយថ្នមកាយាមិនដូចជាខ្ញុំរងារខ្លោចផ្សា កើតឃើញលោកា ម្តាយរត់តាមប្រុស…”។ ចំណែកកាលពីម្សិលមិញ បុរសជាបន្ថែមថា “លះបង់កិត្តិយស លះបង់ប្តី លះបង់កូន លះបង់ក្រុមគ្រួសារ លះបង់ញាតិសន្តានជិតខាង លះបង់ច្រើនម្លឹងៗបានអីខ្លះមកវិញ ដើម្បីអ្វីឱ្យប្រាកដទៅ…”។

ក្រោយបង្ហោះសារខាងលើនៅក្នុងបណ្តាញសង្គមហ្វេសប៊ុករួចមក គេឃើញមានអ្នកលេងហ្វេសប៊ុកជាច្រើន បានសម្តែងនូវការអាណិតអាសូរចំពោះបុរសជាប្តី ដែលមិនគួរជួបប៉ះប្រពន្ធដែលមានចរិតផិតក្បត់​បែបនេះ​សោះ ហើយអ្វីដែលគួរឱ្យខ្លោចផ្សាបំផុតនោះ គឺជីវិតកូនស្រីតូចដែលមិនទាន់ដឹងក្តីនៅឡើយ ត្រូវម្តាយបោះ​បង់ចោល សម្ងំរួមស្នេហ៍ជាមួយប្រុសថ្មី ដោយគ្មានអាល័យគ្រួសារបន្តិចណាសោះ។
ជាមួយនេះ មានអ្នកលេងហ្វេសប៊ុកម្នាក់ បានចោទជាសំណួរទៅបុរសជាប្តីថា “បើគាត់ជាប្រុសទ្រូងប្រាំហត្ថ មិនមែនឱ្យប្រពន្ធទៅធ្វើការដល់ស្រុកគេទេ ទាល់តែអ្នក

ធ្លាប់មកធ្វើការស្រុកគេ ទើបយល់” ភ្លាមនោះ គេឃើញ​បុរសជាប្តី បានឆ្លើយតបយ៉ាងខ្លីថា “មានហេតុផលច្រើន ដែលខ្ញុំមិនអាចទៅខ្លួនឯងបាន”។
ដោយឡែកអ្នកលេងហ្វេសប៊ុកម្នាក់ទៀត បានផ្តល់ជាយោបល់ថា “បណ្តោយឱ្យអ្វីៗទៅតាមយថាកម្មទៅចុះ យើងជាប្រុសក៏អាចមានឱកាសរកអ្នកថ្មីបានទៀតដែរ” ប៉ុន្តែត្រូវបុរសជាប្តីឆ្លើយតបវិញថា “រឿងហ្នឹងវាអត់អីទេ តែបញ្ហាបំណុល វាធ្វើឱ្យខ្ញុំស្មុគស្មាញខ្លាំងណាស់”។ អ្នកលេងហ្វេសប៊ុកបានបន្តផ្តល់ជាយោបល់ទៀតថា

“សាមឌី បូរុំ បើមានរបស់ណាដែលត្រូវលក់ លក់ខ្លះៗដើម្បីដោះបំណុលគេបណ្តើរៗ និងធ្វើការងារបណ្តើរៗ ដើម្បីសងបំណុលសិន ក៏បានដែរ” ចំណែកសាមីខ្លួនបុរសជាប្តី បានតបថា “អត់មានអីលក់ផងបង…”។
ជុំវិញរឿងរ៉ាវស្នេហាត្រីកោណខាងលើនេះ “នគរធំ” មិនទាន់អាចទាក់ទងសុំការបំភ្លឺពីភាគី​ស្ត្រីជាប្រពន្ធដែល​ទទួលរងការចោទប្រកាន់ថា បានក្បត់ផិតប្តីទៅបង្កាត់ភ្លើងស្នេហ៍​ជាមួយប្រុសក្មេងបាននៅឡើយទេ។ យ៉ាង​ណា យើងរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕