ជិតចូលឆ្នាំ​ខ្មែរបងប្អូន​ប្រជាពលរដ្ឋ​សម្រុក​ទៅ​ស្រុកកំណើត​…កើតហេតុ​ការ​ណ៍​…

ខេត្តពោធិ៍សាត់៖ ស្លាប់និងរបួស១៣នាក់ករណីគ្រោះថ្នាក់៣លើកនៅលើផ្លូវជាតិលេខ៥ ក្នុងរយៈពេល២ថ្ងៃប៉ុណ្ណោះសមត្ថកិច្ចបញ្ជាក់ថា នៅខេត្តពោធិ៍សាត់ មនុស្ស​២នាក់បានស្លាប់ និងម្នាក់រងរបួសធ្ងន់ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង២លើកផ្សេងគ្នានៅស្រុកក្រគរ ខេត្តពោធិ៍សាត់ កាលពីថ្ងៃចន្ទ ៩រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៨ ។
លុះនៅវេលាម៉ោងរសៀលថ្ងៃអង្គារ ១០រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ ស្រាប់តែឡានសាំយ៉ុងមួយគ្រឿងមកដល់ស្រុកក្រគរ បានផ្ទុះកង់ក្រឡាប់បណ្តាលឲ្យស្លាប់ និងរបួស សរុបមនុស្ស១០នាក់ទៀត៕