សែនអាសូរ​ជីវិត​អ្នកម្ដាយ​..ខំ​ចិញ្ចឹម​កូន​យ៉ាងវេទនា​ អ្វីដែលជា​ការ​តបស្នង​ពីកូនប្រុស​សំណប់​នោះ​..កាត់ករ​ម្ដាយ​…

អាសូរ​ជីវិត​អ្នកម្ដាយ​..ខំ​ចិញ្ចឹម​កូន​យ៉ាងវេទនា​ អ្វីដែលជា​ការ​តបស្នង​ពីកូនប្រុស​សំណប់​នោះ​..កាត់ករ​ម្ដាយ​…

មីយ៉ាន់ម៉ា៖ ស្ត្រីអាយុ 54 ឆ្នាំម្នាក់បានស្លាប់ដោយ អំពើ​ឃាតកម្ម​សម្លាប់ប្លន់​យកទ្រព្យសម្បត្តិ​ ដែល​ប្រព្រឹត្ត​ដោយ​កូនប្រុសរបស់​ខ្លួន​បង្កើត​ អំពើ​ប្លន់​សម្លាប់ម្ដាយ​នេះ​ ធ្វើឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាជន​ដែលរស់នៅ​ក្នុង​ទីក្រុង​យ៉ាំងហ្គោន (ភាគខាងត្បូង) របស់​ប្រទេស​មីយ៉ាន់ម៉ា​ ដែលហេតុការណ៍​នេះ​បាន​ប្រព្រឹត្ត​ឡើង​កាលពីថ្ងៃទី​ ៣ មេសា​ ២០១៨ ត្រឹមតែ​រយៈ​ពេល​៥ថ្ងៃបន្ទាប់ពីសម្លាប់ម្ដាយ ឃាតក​បានរត់​គេចខ្លួន​ដល់ថ្ងៃទី​ ៨មេសា ទើប​ប៉ូលិស​បានចាប់់។

ជនសង្ស័យ​ជា​កូនប្រុស​បានកាប់ម្ដាយដោយកាំបិតហើយបានរងរបួសធ្ងន់ធ្ងរ ស្លាប់​ពេល​បញ្ជូន​ទៅដល់​មន្ទីរពេទ្យ​។ ប៉ូលិស​បាន​ថ្លែង​ថា​ ការ​សម្លាប់ម្ដាយ​និង​ប្លន់នេះ​ មូល​ហេតុ​ដោយសារ​កូន​ប្រុស​រូបនេះតែងតែ​សម្លុត​ម្ដាយ​ទាមទារ​ប្រាក់​ដើម្បី​ដើរលេង​និង​ផឹកស៊ី​ នៅថ្ងៃ​កើតហេតុ​ ម្ដាយជា​(ជនរងគ្រោះ​) បាន​បណ្ដេញ​ជនសង្ស័យ​ជា​កូន​រូបនេះចេញពី​ផ្ទះ​ ដោយ​សារ​តែការ​បំផ្លិចបំផ្លាញ​របស់របរ​ក្នុងផ្ទះ​។
មន្រ្តីក្រុមស៊ើបអង្កេតពិសេស បានពិនិត្យមើលសេចក្តីលម្អិតនៃព្រឹត្តិការណ៍ដែលបានរីករាលដាលឡើងនេះ និងជាអ្នក​ប្រមូល​ភស្តុតាងបានថ្លែងថា ការសម្លាប់ប្លន់នេះ ជា​ករណី​គិតទុក​តាម​មាត្រា​លេខ​ 698 ក្រមព្រហ្មទណ្ឌ 302/394 ផ្នែកច្បាប់ ជនសង្ស័យ​អាច​ប្រឈម​និង​ការជា​ប់​គុក​ពី​ ២៥-៣០ឆ្នាំ៕