ប្រុងខ្លួនឱ្យហើយទៅ! ស្រីស្អាតម្នាក់លក់ខ្លួនតាម LINE ពេលនេះធ្វើឱ្យប្រុសៗជាច្រើននាក់ កំពុងដេកភ័យបុកពោះហើយ

តៃវ៉ាន់៖ នារីស្រស់ស្អាតវ័យក្មេងជនជាតិថៃម្នាក់ ត្រូវបានប៉ូលិសតៃវ៉ាន់ឃាត់ខ្លួនដើម្បីពិនិត្យឈាមរកមេរោគផ្សេងៗ ស្រាប់តែរកឃើញមានផ្ទុកមេរោគអាដស៍ ខណៈដែលបានចម្លងទៅប្រុសៗជាច្រើននាក់រួចមកហើយ ហើយក្រោយមក ក៏បានបញ្ជូននាងទៅប្រទេសកំណើតវិញភ្លាមៗ ដែលការឃាត់ខ្លួននេះ បានធ្វើឱ្យក្រោយពេលនាង បានមកកម្សាន្តនៅតំបន់ Taitung កោះតៃវ៉ាន់ ។



នារីខាងលើមានឈ្មោះ Patty អាយុ ២៤ឆ្នាំ មុខរបរលក់ខ្លួន បានមកដល់ទឹកដីតៃវាន់នៅថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៨ ក្នុងនាមជាភ្ញៀវទេសចរ ប៉ុន្តែកាពិត នាងបានមកលក់ខ្លួនឱ្យប្រុសតៃវ៉ាន់ជាច្រើននាក់ ដែលបានទាក់ទងតាមរយៈបណ្ដាញទំនាក់ទំនងសង្គម LINE ។ រហូតដល់ថ្ងៃទី ២២មីនា ឆ្នាំ ២០១៨ ទើបសមត្ថកិច្ចតៃវ៉ាន់ឃាត់ខ្លួន សាកសួរ ព្រមទាំងពិនិត្យឈាមតែម្ដង ។



លទ្ធផលតេស្តឈាមរបស់នារីខាងលើ ត្រូវបានបង្ហាញយ៉ាងច្បាស់ កាលពីថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០១៨ កន្លងទៅថ្មីៗនេះ ដោយបញ្ជាក់ថា នាងមានផ្ទុកមេរោគអាដស៍ ហើយគ្រូពេទ្យបានសន្និដ្ឋានថា រយៈពេលប៉ុន្មានថ្ងៃដែលនាងមកដល់ទឹកដៃតៃវ៉ាន់នេះ គឺនាងបានរួមរ័កជាមួយប្រុសៗជាច្រើននាក់រួចមកហើយ ។



Patty ត្រូវបានសមត្ថកិច្ច បញ្ជូនទៅប្រទេសថៃវិញ ហើយជាមួយគ្នានេះ មន្ទីសុខាភិបាលតៃវ៉ាន់បានប្រកាសថា ប្រសិនបើបុរសណាដឹងខ្លួនថា ធ្លាប់បានរួមរ័យដោយពុំប្រើប្រាស់ស្រោមអនាម័យជាមួយនាង Patty សូមមកពិនិត្យឈាមរកមេរោគអាដស៍ក្នុងរយៈពេល ៣ខែបន្ទាប់ ៕
សហការី KBN
ប្រភព៖ Thecoverage