របៀប​រៀបចំ​​រណ្ដាប់​ទទួល​ទេវតា​ឆ្នាំ​ថ្មី ​ត្រឹមត្រូវ​ទៅ​តាម​ប្រពៃណី​ខ្មែរ​ឲ្យមានសិរីសួស្ដី កុំ ឱ្យរកស៊ី ឡុងចុង នឹង មាន​លាភ​ចូលផ្ទះ

ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នឹង​ចូល​មក​​ដល់​នៅ​ ថ្ងៃ​​សៅរ៍ ១៤​រោច ខែ​ចែត្រ ត្រូវ​នឹង​ទី ១៤ ខែ​មេសា ឆ្នាំ ២០១៨ វេលា​ម៉ោង ៩ និង ១២ នាទី​ព្រឹក។ ថ្ងៃ​សង្ក្រាន្ត​ត្រូវ​នឹង​ថ្ងៃ​សៅរ៍ ​ទេព​ធីតា ដែល​នឹង​យាង​ចុះ​មក​បន្តវេន​រក្សា​មនុស្សលោក​ក្នុង​ឆ្នាំនេះ គឺ​ព្រះ​នាង​ម​ហោធរៈ​ទេវី បុត្រី​ទី ៧ នៃ​កបិល​មហាព្រហ្ម ទ្រង់​អម្ពរ​ពណ៌​ខៀវ មាន​ផ្កា​ត្រកៀត សៀត​នៅ​ព្រះ​កាណ៌ សោយសាច់​ទ្រាយ (ជា​សត្វ​ព្រៃ​ពពួក​ឈ្លូស តែ​តូច​ជាង​ឈ្លូស) ជា​ភក្សាហារ ព្រះហស្ត​ស្តាំ​កាន់​កងចក្រ ព្រះហស្ត​ឆ្វេង​កាន់​ត្រីសូល៍ គង់​លើ​មយូរ៉ា ឬ​ស្ដេច​ក្ងោក ជា​ពាហនៈ។​

ថ្ងៃ​​ចូល​ឆ្នាំ​ថ្ងៃ​ទី​១ គឺ​ថ្ងៃ​វារៈ​មហា​សង្ក្រាន្ត ​ត្រូវ​នឹង​ថ្ងៃ​សៅរ៍ ១៤ រោច ខែ​ចេត្រ ត្រូវ​នឹង​ថ្ងៃ ១៤ ខែ​មេសា គ​.​ស ២០១៨ វេលា​ម៉ោង ៩ និង ១២ នាទី​ព្រឹក ជា​ថ្ងៃ​ចូល​ឆ្នាំច សំរឹទ្ធ​ស័ក​។​

​ថ្ងៃ​ទី ២ គឺ​ថ្ងៃ​ វា​រៈវ័ន​បត ត្រូវ​នឹង​ថ្ងៃអាទិត្យ ១ កើត ខែ​ពិសាខ ត្រូវ​នឹង​ថ្ងៃទី ១៥ ខែ​មេសា គ​.​ស ២០១៨ ។​ ​ថ្ងៃ​ទី៣ គឺ​ថ្ងៃ​វារៈ​ឡើងស័ក ​ត្រូវ​នឹង​ថ្ងៃ​ច័ន្ទ ២ កើត ខែ​ពិសាខ ត្រូវ​នឹង​ថ្ងៃទី ១៦ ខែ​មេសា គ​.​ស ២០១៨ វេលា​ម៉ោង ១២ និង ៥៩ នាទី និង​២៤ វិនាទី គម្រប់​ជា​សង្ក្រាន្ត ៣ ថ្ងៃ​។​

តាម ប្រពៃណី ទំនៀមទម្លាប់ ក្នុងពិធីបុណ្យចូលឆ្នាំ ប្រជាជន ខ្មែរ តែង រៀប រណ្ដាប់ ទទួល ទេវតា ឆ្នាំ ថ្មី ហើយ រណ្ដាប់ ទទួល ទេវតា នេះ តាម ទំនៀម ពី បុរាណ រៀង រហូត មក ត្រូវ រៀប រាន ទទួល ទេវតា នៅ ខាង មុខ ផ្ទះ មួយ សម្រាប់ តាំង គ្រឿង ពលីការ ផ្សេងៗ ។ ប៉ុន្តែ ក្នុង ការ រៀបចំ រណ្ដាប់ ទទួល ទេវតា ឆ្នាំ ថ្មី នេះ គ្រួសារ ខ្លះ ក៏ បាន រៀបចំ ត្រូវ ទៅ តាម ក្បួន តម្រា ត្រឹមត្រូវ ចំណែក ឯ គ្រួសារ ខ្លះ ក៏ រៀបចំ មាន ការ ខ្វះ ចន្លោះ ខ្លះ ។ តើ រណ្ដាប់ ទទួល ទេវតា ដ៏ ត្រឹម ត្រូវ ត្រូវ ធ្វើ ដូចម្ដេច ខ្លះ ?


តាម ការ ឱ្យ ដឹង ពី លោកតា អាចារ្យ រៀបចំ ពិធី ក្រុង ពាលី គង់ ណេរ ដែល ដឹង ពី រៀង នេះ ច្បាស់ បាន ឱ្យ ដឹង ថា តាម ទំនៀម ពី បុរាណ រណ្ដាប់ ទទួល ទេវតា ឆ្នាំ ថ្មី ត្រូវ រៀប ក្រាល សំពត់ ពណ៌ ស ហើយ រៀបចំ នូវ គ្រឿង សក្ការ បូជា ទេវតា មាន ជា អាទិ៍ បាយ សី ៩ ថ្នាក់ មួយ គូ បាយ សី ៧ ថ្នាក់ មួយ គូ បាយសី ៥ ថ្នាក់ មួយ គូ បាយសី ៣ ថ្នាក់ មួយ គូ បាយសី ប៉ាឆាម មួយ គូ ស្លាធម៌ មួយ គូ ទឹក អប់ មួយ គូ ទៀន ៥ ធូប ៥ លាជ ៥ ផ្កា ៥ ដាក់ លើ ជើង ពាន មួយ គូ ។ បន្ថែម លើ ពី នេះ ទៀត ត្រូវ ដាក់ ចេក នួន ចេក ណាំវ៉ា ដាក់ លើ ជើង ពាន ១ គូ ផ្លែ ឈើ ១១ មុខ ដាក់ លើ ជើង ពាន ១១ គូ ដូង ឡៅ ១ គូ និង ទឹក ស្អាត ពីរ កែវ ។

លោក តា អាចារ្យ រូប នេះ ក៏ បាន ប្រាប់ ទៀត ថា ចំពោះ ប្រជាជន សាមញ្ញ ធម្មតា គួរ ធ្វើ បាយសី ត្រឹម ៥ ថ្នាក់ ចុះ មក ឬ រៀប ត្រឹម គ្រឿង សក្ការ បូជា ដែល មាន ទៀន ប្រាំ ធូប ប្រាំ ស្លាធម៌ កូន ចេក មួយ គូ ក៏ ល្មម សម គួរ ដែរ ។ ចំពោះ ផ្លែ ឈើ សម្រាប់ ប្រជាជន ទូទៅ គួរ រៀបចំ ឱ្យ បាន ៣ មុខ ឬ ៥ មុខ ក៏ ជា ការ ប្រសើរ គឺ រៀប ទៅ តាម ធនធាន របស់ ខ្លួន ។ នៅ គ្រប់ ដង្វាយ ទាំង អស់ ត្រូវ ដាក់ ផ្កា ម្លិះ ភួង គ្រប់ ដង្វាយ នៅ លើ ជើង ពាន និង លើ បាយសី ត្រូវ ដោត ទៀន ហើយ ដុត បំភ្លឺ ។

លោក តា អាចារ្យ គេង់ ណេរ ប្រាប់ ទៀត ថា នៅ វេលា ម៉ោង ដែល ទេវតា ចុះ មក ត្រូវ ជួប ប្រជុំ គ្រួសារ ដើម្បី ថ្វាយ បង្គំ ព្រះ នមស្សការ ព្រះរតនត្រ័យ សមាទាន សីល ហើយ តាំង ចិត្ត ឱ្យ បាន ស្អាត បរិសុទ្ធ ជ្រះ ស្រឡះ នូវ មន្ទិល ទាំង ពួង ចិត្ត រំពឹង គិត ទៅ លើ ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជា ទី ពឹង ទី រឭក លុះ ចប់ ពិធី ទទួល ទេវតា ៕

នៅ​វេលា​ម៉ោង​ទេវតា​ចុះមក ត្រូវ​ជួបជុំ​គ្រួសារ ដើម្បី​ថ្វាយបង្គំ​ព្រះ​ន​មសិ​កា​ព្រះ​រតនត្រ័យ សមាទានសីល ហើយ​តាំងចិត្ត​ឲ្យបាន​ស្អាត​វិសុទ្ធ ជ្រះស្រឡះ​នូវ​មន្ទិល​ទាំងពួង តម្កល់​ចិត្ត​រំពឹង​ទៅលើ​ព្រះធម៌ ព្រះសង្ឃ​ជា​ទីពឹង​ទី​រលឹក លុះ​ចប់​ពិធី​ទទួល​ទេវតា​។

នៅ​ក្នុង​ឱកាស​សង្ក្រាន្ត​ទាំង​បី​ថ្ងៃ ប្រជាពលរដ្ឋ​ប្រុស​ស្រី​ទាំង​ឡាយ​ត្រូវ​ខំ​លះបង់​ចិត្ត​អាក្រក់​អន្យតិរ្ថិយ​ជាប់​ដោយ​គំនុំ​គុំកួន​ព្យាបាទ​ឈ្នានីស​ដែល​កើត​មាន​ក្នុង​ឆ្នាំ​ចាស់​ឲ្យ​ជ្រះ​ស្រឡះ​ តាំង​ចិត្ត​ប្រព្រឹត្ត​ល្អ ប្រកប​ដោយ មេត្តា ករុណា មុទិតា ឧបេក្ខា និង​បញ្ញា ធ្វើ​បុណ្យ​សុន្ទរ៍ទាន​តាម​ប្រពៃណី រក្សា​សីលប្រាំ​ឲ្យ​បាន​ជាប់​ជានិច្ច នោះ​ទេវតា​នឹង​ឲ្យ​ពរ​សព្ទសាធុការ ឲ្យ​លោក​អ្នក​មាន​សិរី​សួស្ដី​ សុភមង្គល វិបុល​សុខ​គ្រប់​ប្រការ​តាំង​ពី​ឆ្នាំ​ថ្មី​នេះ​ត​រៀង​ទៅ ៕