ចូលរួមសោកស្តាយផង!​ ម្តាយរបស់កែវ ផល្លីកា ទទួលមរណភាព កាលពីម្សិលមិញ

ពេញ៖ ជារឿងគួរឲ្យសោកស្តាយបំផុតដែលម្តាយរបស់ពិធីការិនីកែវ ផល្លីកា ដែលបានទទួលមរណភាពកាលពីម្សិលមិញនេះ ធ្វើឲ្យអ្នកគាំទ្រ ក៏ដូចជាមិត្តរួមសិល្បៈជាច្រើនពិតជាសោកស្តាយចំពោះក្រុមគ្រួសាររបស់នាងខ្លាំងមែនទែន។

ស្របពេលជាមួយគ្នានេះដែរ លោកញ៉ែម សំអូន ក៏ឆ្លៀតពេលពីការងារទៅចូលរួមពិធីបុណ្យ និងបង្ហាញពីភាពសោកស្តាយទាំងទឹកមុខក្រៀមក្រំ ឪបតារារូបនេះជាប់នឹងទ្រូងប្រៀបដូចជាបងប្រុស និងដើម្បីលើកទឹកចិត្តដល់នាង ដែលទើបតែនឹងបាត់បង់អ្នកម្តាយជាទីស្រលាញ់។

នៅក្នុងនោះដែរ ក៏មានអ្នកគាំទ្រជាច្រើន បានបង្ហាញភាពទុក្ខសោកចំពោះគ្រួសារនាង តាមរយៈបណ្តាញសង្គមហ្វេសប៊ុក បើទោះបីជាមិនបានទៅចូលរូមដោយផ្ទាល់ក្តី៕