ទោះមកស្តាប់ វីរៈ និច្ច បញ្ជាក់​រឿង​​មានទំនាក់ទំនង​ស្នេហា​​ជា​មួយ​ នាយ ចឺម ក្រៅឆាក…!

(ភ្នំពេញ)៖ តារាចម្រៀងស្រីស្រស់ស្អាតដែលបច្ចុប្បន្នកំពុងតែមានការគាំទ្រនិងចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មិត្តៗយុវវ័យ ។ ដោយឡែកក្រោយ​ព័ត៌មាន​​មាន​ស្នេហ៍​ក្រៅ​ឆាក​ជា​មួយ​ នាយ ចឺម សុះសាយ​ពេញ​សង្គម​សិល្បៈ វីរៈ និច្ច បាន​ចេញ​មុខមក​ជម្រះ​មន្ទិល​សង្ស័យហើយ ។




តារាចម្រៀងវ័យក្មេងដែលត្រូវបានគេស្គាល់ថាជា ក្មួយ​ស្រី​តារា​ចម្រៀង ខាន់ ជេមស៍ បាន​ប្រាប់អោយដឹងថា ខ្លួន​ និង​នាយ​ចឺម​ មិន​មាន​ជាប់​ជំពាក់​ចិត្ត​ស្នេហ៍​លើ​គ្នា​នោះ​ទេ ដោយ​រឿង​​ពាក់​នាឡិកា​ដៃ​គូ​នោះ​គឺ​ជា​រឿង​ចៃដន្យ​ប៉ុណ្ណោះ ។ ហើយនាងថែមទាំងបានបញ្ជាក់ទៀតដែលថារាល់សកម្មភាព​កន្លង​មក​ដែល​ខ្លួន និង​ នាយចឺម​ ស្និទ្ធស្នាល​នោះ គឺ​ក្នុង​ទម្រង់​ជា​ដៃ​គូ​សិល្បៈ​សុទ្ធសាធ ។