សូមសរសើរដល់ទឹកចិត្តគាត់!!! ស្អាតហើយចិត្តល្អទៀតគ្រាន់តែឃើញលោកតាកំសត់ អង្គុយលេងចាប៊ីសុំទានទាំងកណ្តាលថ្ងៃហែងភ្លាម ដេនីក្វាន់ មិននៅស្ងៀម ចេញមុខជួយភ្លែត

កាលពីពេលថ្មីៗនេះ មានការចែកចាយតៗគ្នាជាច្រើនពេញបណ្តាញសង្គមហ្វេសប៊ុក ដែលបង្ហាញពីរូបភាពរបស់លោកតាកំសត់មួយរូបបានអង្គុយលេងចាប៊ីសុំទានគេនៅតាមផ្លូវ ធ្វើឲ្យមហាជនជាច្រើនកើតចិត្តអាណិតអាសូរដ៏រូបលោកតាយ៉ាងខ្លាំង ហើយនាំគ្នាបញ្ចេញមតិថា មិនគួរណាអ្នកមានចំណេះដឹងខាងផ្នែកចាប៊ី បែរជាធ្លាក់ខ្លួនកំសត់តោកយ៉ាកសុំទានគេបែបនេះឡើយ។


បន្ទាប់ពីឃើញពីភាពក្រលំបាកតោកយ៉ាករបស់លោកតា លោកអាចារ្យធំ ដែលជាស្រលាញ់សិល្បៈ វប្បធម៌ខ្មែរ បានបង្កើតជាមូលនិធិមួយសម្រាប់ជួយសម្រួលដល់ជីវិតភាពរបស់លោកតា។ គ្រាន់តែដឹងពីដំណឹងដ៏កំសត់របស់លោកតាភ្លាម តារាស្រី ដេនីក្វាន់ បានចេញមុខជួយលោកតាម ដោយបានបរិច្ចាគទឹកប្រាក់ ១០០ដុល្លារតាមរយៈមូលនិធិអាចារ្យធំ ដើម្បីជួយទៅដល់លោកតា។ ដូច្នេះប្រសិនបើបងប្អូនទាំងអស់មានបំណងចង់ចូលជាមូលនិធិជួយលោក សូមទំនាក់ទំនងក្រុមការងារអាចារ្យធំតាមរយៈលេខទូរស័ព្ទ៖ ០៩៨-៧៧ ០០ ៧៦ / ០៧៨ ៧៩១ ៧៨១៕