ពត័មានក្តៅៗ!!! តាន គីមសួរ ចេញមុខបកស្រាយការពិត ពាក់ព័ន្ធនឹងរឿងប៉ូលីសចាប់ខ្លួនករណីគ្រឿងញៀន (មានវីដេអូ)

កាលពីប៉ុន្មានខែមុននេះមានករណីមួយដែលធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផ្អើលក្រោយពីបានឃើញផលិតករ វីដេអូសាកចិត្ត លោក តាន់ គីមសួរ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពីបទសង្ស័យពាក់ព័ន្ធនឹងករណីគ្រឿងញៀន។ ជាហេតុធ្វើឲ្យមហាជនជាច្រើនមានការតក់ស្លុត និងមួយចំនួនទៀតក៏នៅសង្ស័យថាជារឿងដែល ផលិតកររូបនេះប្រឌិតឡើងឬយ៉ាងណា។ ក្រោយពីស្ងាត់អស់មួយរយៈខ្លី មុននេះបន្តិចលោក តាន គីមសួរ ក៏បានបញ្ចេញវីដេអូបកស្រាយជុំវិញរឿងរ៉ាវ នៃបញ្ហានេះ។

លោកបានបញ្ជាក់ថា លោកក៏បានអានខមមិន នៃការបញ្ចេញមតិរបស់មហាជន ដែលមួយចំនួនបានរិះគន់ ដោយថាលោកប្រឌិតរឿងនេះឡើយដើម្បីខ្លួនល្បី។ តាន គីមសួរ ក៏បានឆ្លើយតបថា លោកពិតជាចង់ល្បីខ្លាំងលោកទទួលស្គាល់ ប៉ុន្តែក្នុងការដែលល្បីដោយការចូលរួមជួយសង្គម មិនមែនការល្បីឈ្មោះដោយការដើរទើសអ្នកដទៃ រឿងអត់ប្រយោជន៍ដើម្បីបានល្បីនោះទេ។ ផលិតកររូបនេះក៏បានបញ្ជាក់ថាក្នុងការធ្វើវីដេអូនេះឡើងដោយសារតែលោកបានឃើញក្មេងៗមួយចំនួនបានចូលក្លឹបកម្សាន្តប្រើប្រាស់គ្រឿងញៀនមិនគិតពីអនាគតខ្លួន និងសង្គមជាតិ។ លោកក៏បានចេញសកម្មភាពដែលត្រូវប៉ូលីសឃាត់ខ្លួន ដើម្បីឲ្យជាការភ្ញាក់រលឹក ក៏ព្រោះតែពេលចេញរឿងរ៉ាវដែលលោកពាក់ព័ន្ធជាមួយនឹងគ្រឿងញៀនបែបនេះ ក៏មានសាធារជនដែលធ្លាប់កោតសរសើរលោក ប្រែជាមិនពេញចិត្ត និងធ្វើឲ្យលោក និងសង្គម មានគម្លាតពីគ្នាជាខ្លាំង។ ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនាវីដេអូនៅខាងក្រោម៖