គួរអោយភ្ញាក់ផ្អើលខ្លាំងណាស់!!! សុគន្ធកញ្ញា ជិះម៉ូតូទៅលេងបុណ្យភូមិ ទាំងក្តៅហែង ម្សិលមិញ គ្មានអ្នកណាដឹងសោះ

ពេលខ្លះហ្វេនៗដើរជួប Idol នៅដឹងខ្លួនទៀត អ្នកណាខ្លះដឹងថា កំពូលតារាចម្រៀងស្រីជួរមុខ កញ្ញា ឱគ សុគន្ធ ទៅលេងបុណ្យភូមិកាលពីមិ្សលមិញ។ កញ្ញា បានសាងភាពភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីបានឃើញរូបថត២សន្លឹក ដែលត្រូវបានគេចែកចាយតៗគ្នា នៅលើបណ្ដាញទំនាក់ទំនងសង្គម នៅពេលឃើញនាងចូលរួមកម្មវិធីបុណ្យភូមិក្នុងនាមជាទស្សនិជនអ្នកទៅលេងបុណ្យសាមញ្ញធម្មតា។ ទង្វើនេះ ធ្វើអោយមនស្សជាច្រើនមានឃើញថា កញ្ញាចេះបន្ទាបខ្លួន។

ជាការពិតណាស់ កញ្ញាមានភាពរុសរាយរាក់ទាក់ណាស់ ដូចជាពេលមួយ ក្រោយពីបញ្ចប់ការសម្ដែង ក្នុងកម្មវិធីមួយ កញ្ញារូបស្រស់នេះ បានចំណាយពេលជួបសំណេះសំណាលគ្នា ជាមួយហ្វេនយ៉ាងសប្បាយរីករាយ។

បន្ទាប់ពីបទថ្មីរបស់កញ្ញា ដែលកំពុងទទួលបានការចាប់អារម្មណ៍នោះ ម្ចាស់បទ« ក្បាច់កង្កែប» រូបនេះ គឺសុខចិត្តទុកឡាន ទំនើបរបស់ខ្លួនចោល ដោយមកជិះម៉ូតូ ដើរលេងកម្សាន្តជាមួយហ្វេន ទាំងទៅ ទាំងមក ហាក់មិនខ្វល់ថា ខ្លួនជាតារាល្បី មិនខ្វល់ពីថ្ងៃក្តៅកម្រិតណានោះឡើយ ហើយជាពិសេស នាង ក៏អាចចំណេញពេលវេលាផងដែរ ដើម្បីមកទាន់កម្មវិធីបានដោយងាយស្រួល ដោយមិនខ្វល់រឿងកកស្ទះ។

ទាំងនេះ​ជាចំណុចពិសេសមួយ ក្នុងចំណោមចំណុចពិសេសជាច្រើន ដែលធ្វើឲ្យ តារាស្រីរូបនេះ កាន់តែមានប្រជាប្រិយភាព ហើយនៅតែគោរពពេលវេលាបានយ៉ាងល្អ បើទោះបីជានាង ត្រូវជិះម៉ូតូហាលក្តៅក៏ដោយ សំខាន់គឺមកទាន់៕