អីលូវនេះធ្លាប់តែលឺកូនក្រមុំរៀបការនឹងបុរសចំណាស់! មកដល់មួយគូនេះ កូនកំលោះអាយុក្មេងជាងកូនក្រមុំដល់ទៅ….

មហាជននាំគ្នាផ្ទុះភាពភ្ញាក់ផ្អើលជាខ្លាំងជាមួយនឹងក្ដីស្នេហ៍របស់កូនកំលោះ និងក្រមុំមួយគូ ដែលមានអាយុឃ្លាតគ្នាជាង១០ឆ្នាំ បានឈានដល់ដំណាក់កាលចូលរោងការកាលពីថ្ងៃទី​០៦ មេសា ឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ។ យោងតាមគេហទំព័រមួយរបស់វៀតណាម បានឲ្យដឹងថា កូនក្រមុំរូបនេះគឺមានឆ្នាំកំណើត ១៩៩០ ខណៈដែលកូនកម្លោះគឺកើតនៅឆ្នាំ ២០០០ មានអាយុត្រឹមតែ១៧ឆ្នាំតែប៉ុណ្ណោះគិតត្រឹមបច្ចុប្បន្ន។

គូស្នេហ៍ទាំង២បានស្គាល់គ្នា និងយល់ចិត្តគ្នាអស់ពេលជាង១ឆ្នាំ រួចក៏សម្រេចចិត្តរៀបការតែម្ដង។ ប៉ុន្តែទោះជាយ៉ាងណាក្តី មានមតិជាច្រើនលើកឡើងថា អាយុគ្រាន់តែជាតួលេខប៉ុណ្ណោះចំពោះការស្រលាញ់ ជាក់ស្ដែងកូនកំលោះ និងកូនក្រមុំមួយគូនេះ ទទួលបានការគាំទ្រ និងអបអរពីសំណាក់សាច់ញាតិ ក្រុមគ្រួសារទាំងសងខាងគួរឲ្យរំភើប។ ខាងក្រោមនេះ ជារូបភាពក្នុងថ្ងៃអាពាហ៍ពិពាហ៍របស់កូនកំលោះ កូនក្រមុំ ៖