អីយ៉ាស់!!! មិននឹកស្មានថា ហង្សផ្កាមួយគូនៅក្នុងពិធីឡើងគេហដ្ឋានថ្មី និងគម្រប់ខួបអាពាហ៍ពិពាហ៍៤២ឆ្នាំរបស់សម្តេច ប្រើសុទ្ធតែផ្កាពិសេសៗទាំងនេះ ហើយចំណាយពេលបិតម្តងមួយប្រើពេលយូរបែបនេះសោះ

កាលពីថ្ងៃទី០៦ ខែមេសា កន្លងទៅថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ​កម្ពុជា ​និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានរៀបចំពិធីឡើងគេហដ្ឋានថ្មី និងគម្រប់ខួបអាពាហ៍ពិពាហ៍៤២ឆ្នាំ របស់សម្តេចទាំង២ ដោយមានភ្ញៀវកិត្តិយសជាអ្នកមានឋានៈធំៗ និងអ្នកមានមុខមាត់ជាច្រើនចូលរួមយ៉ាងច្រើន។ អ្វីដែលទាក់ទាញភ្ញៀវបំផុតនោះ គឺហង្សមួយគូ ដែលត្រូវបានតុបតែងដោយផ្កាស្រស់សុទ្ធយ៉ាងស្រស់ស្អាត ហើយភ្ញៀវកិត្តិយសស្ទើរគ្រប់គ្នាមិនរំលងថតរូបជាមួយហង្សមួយគូនោះឡើយ។



តាមរយៈម្ចាស់ហាងផ្កា ដែលជាអ្នករៀបចំហង្សមួយគូនោះបានឲ្យដឹងថា “ហង្សមួយគូត្រូវបានតុបតែងឡេីងយ៉ាងយកចិត្តទុកដាក់ និងបូកបញ្ចូលដោយមនោសញ្ចេតនា គោរពស្រឡាញ់ និងដឹងគុណចំពោះសម្តេចទាំងទ្វេដែលជាអ្នកស្ថាបនិកសន្តិភាពនៅកម្ពុជា ។ យេីងខ្ញុំបានយកស្រទាប់បេះដូងប្រជាជនខ្មែរទាំងអស់បញ្ចូលក្នុងស្រទាប់ផ្កាដោយបេះមួយស្រទាប់ម្តងមួយស្រទាប់ម្តងយកមកបិតក្លាយជាតួហង្ស ដោយប្រេីរយះពេល៧២ម៉ោង មានន័យថាមានប្រជាជនកម្ពុជា គឺមានសម្តេចតេជោ សែន និង សម្តេច ប៊ុន រ៉ានី។ ហាងផ្កា Princess បានប្រេីអ្នកបច្ចេកទេសដែលមានជំនាញផ្សេងៗគ្នាក្នុងការតុបតែង៖
១ គឺបិតតួខ្លួនដោយប្រេីទឹកដៃមនុស្សតែម្នាក់ដែលជាអ្នក ព្យាយាមនិង អត់ធ្មត់ដេីម្បីបិតទៅអោយស្មេីដៃ
២ ខាងផ្នែកកន្ទុយ មានផ្កាហ្វាលេននិងកន្ទុយក្រង៉ោកនិងជេមក្រហម
៣ អ្នកអោយពណ៌ អ្នកដែលមានបច្ចេកទេសស្ទាត់ជំនាញ
៤ ជាអ្នកដែលពិសេសជាងគេ គឺអ្នកដេីររកវត្ថុធាតុផ្សំ
យេីងខ្ញុំសូមគោរពជូនពរសម្តេចពូ សម្តេចមីង និងបុត្រាបុត្រី ព្រមទាំងចៅៗសូមប្រកបដោយសុខភាពល្អមាំមួន និងស្ថិតនៅជានិច្ច ជានាយករដ្ធមន្រ្តីជានិរន្តន៍តទៅ