បើមិនឃើញមិនជឿទេ!!លក់ដីបានលុយច្រើន នៅមិនសុខហៅស្រីមកដេក ផ្ទុះហិង្សាចាក់គ្នា ឈាមពេញបន្ទប់ ហើយចោទនាងថា…
ភ្នំពេញ៖ អំពើហិង្សាមួយបានកើតឡើង នៅក្នុងបន្ទប់ជួលមួយ ដោយនារីម្នាក់បានចាក់បុរសម្នាក់ រងរបួសធ្ងន់ តែមិនទាន់ដឹងពីមូលហេតុ ពិតប្រាកដនៅឡើយទេថា ហេតុអ្វីបានជាមានរឿងហិង្សាដល់ថ្នាក់នេះ ។
បើយោងតាមអ្នកដឹងហេតុការណ៍ បានរៀបរាប់ប្រាប់ថា បុរសម្នាក់ ទើបនិងលក់ដីនិងរថយន្ត បានលុយយ៉ាងច្រើន ហើយក៏នឹកចង់រកនារីម្នាក់ មកកំដរផ្លូវភេទ ហើយក៏បានពឹងពាក់អ្នកស្គាល់គ្នា ជួយរកឲ្យ ហើយអ្នកស្គាល់គ្នានោះក៏បាននាំនារីបង្ក ទៅឲ្យបុរសខាងលើ ស្រាប់តែមិនដឹងជាមានរឿងអី ស្រាប់តែកើតអំពើហិង្សា បុរសខាងលើត្រូវបាននារីដែលអ្នកស្គាល់នាំមកឲ្យនោះ ចាក់ប្រហាររងរបួសធ្ងន់ ត្រូវបានគេយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ។
យោងតាមគេហទំព័រ របស់កងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានបញ្ជាក់ថា កាលពីថ្ងៃទី៣០ មិនា ២០១៨កន្លងទៅថ្មីៗនេះ សមត្ថកិច្ចអាវុធហត្ថ រាជធានីភ្នំពេញ បានទទួលបណ្តឹងពីបុរសម្នាក់ឈ្មោះ ប៊ី សុខគង់ អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ ដោយបានប្តឹងនារីម្នាក់ឈ្មោះ មាន ឆយ៉ី ហៅ ស៊ិន ចរិយា ហៅ កាទ្រីត ពីករណីប៉ុនប៉ងចាក់សម្លាប់ ប្លន់យកទ្រព្យសម្បត្តិ។
នៅក្នុងបណ្តឹងរបស់បុរសឈ្មោះ ប៊ី សុខគង់ បានរៀបរាប់ថា ដំបូងឡើយខ្លួនទើបតែលក់ដី និងឡានបានលុយមួយចំនួន ក៏បានពឹងពាក់បុរសម្នាក់ឈ្មោះ ស្វិត ដែលជាកូនចៅចាស់ ស្គាល់គ្នាជាង២០ឆ្នាំមកហើយ ឲ្យជួយរកនារីម្នាក់មកដេកជាមួយខ្លួន ។ ហើយនៅថ្ងៃទី២៩ មិនា ២០១៨ ឈ្មោះស្វិតនិងប្រពន្ធ ក៏បាននាំនារីឈ្មោះ មាន ឆយី ហៅ កាទ្រីត មកជួបនិងខ្លួន ហើយគាត់ក៏បានទិញម៉ូតូ ម៉ាកវីវ៉ាមួយគ្រឿងឲ្យទៅឈ្មោះស្វិត ក្នុងតម្លៃ២៥០ដុល្លារ ព្រមទាំងទូរស័ព្ទអាយហ្វូនមួយគ្រឿង តម្លៃ១១០ដុល្លារ ឲ្យទៅនារីឈ្មោះ ឆយី នោះផងដែរ ។
នៅថ្ងៃទី២៩ មិនា ២០១៨ ម៉ោងប្រហែល៧យប់ ខ្លួនបានឲ្យលុយទៅប្រពន្ធឈ្មោះ ស្វិត ទិញបង្គានិងស្រាបៀ មកហូបគ្នា៤នាក់ រហូតដល់ម៉ោង១២យប់ ទើបខ្លួនបានប្រាប់ទៅកាន់អ្នកទាំងអស់គ្នា ឲ្យចាកចេញពីផ្ទះខ្លួនចុះ ទុកតែនារីឈ្មោះ ឆយី នៅដេកបន្ទប់ជាមួយខ្លួនបានហើយ ។ ពេលនៅក្នុងបន្ទប់តែ២នាក់ ឆយី បានប្រើខ្លួនឲ្យយកទឹកឲ្យគាត់ផឹក ពេលខ្លួនមកវិញ បើកទ្វារចូលបន្ទប់ ហើយពេលដែលបែរខ្នង ទាញទ្វារបិទចាក់គន្លឹះ ស្រាប់តែនារីឈ្មោះ ឆយី បានស្ទុះមកចាក់ខ្លួន១កាំបិត ពីក្រោយខ្នង និងបន្តចាក់លើក្បាល១កាំបិតទៀត ហើយខ្លួនក៏ប្រតាយប្រតប់គ្នា ជាមួយនារីឈ្មោះ ឆយីនោះ ហើយក៏ត្រូវនាងចាក់ចំកដៃខាងឆ្វេង ១កាំបិតទៀត។
ខ្លួនក៏បានចាប់បោចសក់នារីនោះ បោកផ្តួលទៅលើការ៉ូ ហើយបានសង្កត់កនាងជាប់ និងបានស្រែកហៅឲ្យគេជួយ បន្ទាប់មកខ្លួនក៏ត្រូវបានគេនាំទៅសង្គ្រោះ នៅមន្ទីរពេទ្យដើម្បីព្យាបាលរបួសភ្លាមៗផងដែរ ។
ចំណែកនារី ឈ្មោះ ឆយី ដែលត្រូវបានបុរសខាងលើចោទប្រកាន់ ថាចង់ធ្វើឃាតប្លន់ទ្រព្យសម្បត្តិនោះ បានរៀបរាប់ថា រូបនាងមានអាយុ១៩ឆ្នាំ ធ្វើការនៅហាងម៉ាស្សា កោសជប់១៦៨ ។ កាលពីថ្ងៃទី២៨ ខែ០៣ ឆ្នាំ២០១៨ រូបនាងត្រូវបានបុរសម្នាក់ ឈ្មោះ ស្វិត និងប្រពន្ធឈ្មោះ ចែធី បបួលនាងទៅផ្ទះពូ របស់ពួកគេ ឈ្មោះ ប៊ី សុខគង់ ហៅ ពូនៅ នៅម្តុំផ្លូវបំបែកផ្សារព្រៃទា ដោយជិះកង់បី។
ពេលទៅដល់ ឈ្មោះស្វិត និងពូនៅ បាននិយាយគ្នា តែនាងមិនដឹងថា ពួកគេនិយាយពីអ្វីនោះទេ ក្រោយមកពួកនាងទាំង០៤នាក់ បានអង្គុយជក់ថ្នាំញៀនជាមួយគ្នា ពេលនោះរូបនាងក៏ឃើញ ឈ្មោះ ប៊ី សុខគង់ ហៅ ពូនៅ បានឲ្យប្រាក់១០០ដុល្លារ ទៅឈ្មោះស្វិតនិងប្រពន្ធ ហើយទាំងពីរនាក់ប្តីប្រពន្ធ ក៏បាននាំគ្នាចេញទៅបាត់អស់ ទុកតែនាង និងប៊ី សុខគង់ នៅក្នុងបន្ទប់ឡៅតឿជាមួយគ្នា។
ពួកនាងក៏បានអង្គុយជជែកគ្នា ពីរឿងគ្រួសារ និងជក់ថ្នាំញៀនជាមួយគ្នា បន្តទៀតរហូតដល់ជិតភ្លឺ ទើបរូបនាងចេញពីផ្ទះ ប៊ី សុខគង់។ លុះដល់ម៉ោងប្រហែល០២រសៀល ថ្ងៃទី២៩ ខែ០៣ ឆ្នាំ២០១៨ រូបនាងក៏បានត្រឡប់ចូលផ្ទះប៊ី សុខគង់ វិញហើយឈ្មោះ ស្វិតនិងប្រពន្ធគាត់ ឈ្មោះចែធី ក៏បានត្រឡប់មកផ្ទះនោះ ម្តងទៀតផងដែរ ក្នុងថ្ងៃនោះឈ្មោះ ប៊ី សុខគង់ បានទៅទិញម៉ូតូមួយគ្រឿងឲ្យឈ្មោះ ស្វិត និងទិញទូរស័ព្ទដៃម៉ាក អាយហ្វូន៥មួយគ្រឿង ឲ្យមកនាង ហើយក៏នាំគ្នាជក់ថ្នាំញៀន រហូតដល់ម៉ោងប្រហែល១២យប់ ទើបឈ្មោះ ប៊ី សុខគង់ បានដេញប្តីប្រពន្ធឈ្មោះស្វិត ឲ្យត្រឡប់ទៅផ្ទះវិញ ដោយទុកឲ្យរូបនាងនៅជាមួយម្ចាស់ផ្ទះ តែពីរនាក់។
ក្រោយពេលគេ នាំគ្នាចេញទៅអស់ ឈ្មោះ ប៊ី សុខគង់ បានយកដែកស្រួចវែងបន្តិច មកគំរាមឲ្យនាងដេកលើពូក និងនៅឲ្យស្ងៀម នាងក៏ព្រមអង្គុយលើពូក ពេលនោះនាងបានក្រឡេកឃើញមានកូនកំបិតមួយ នៅលើកៅអីឈើក្បែរចុងគ្រែ នាងក៏ស្ទុះក្រោក ទៅឆក់យកកូនកាំបិតនោះ ចាក់ទៅលើខ្នងឈ្មោះ ប៊ី សុខគង់ ១កាំបិត ហើយក្រោយមកទៀត ក៏ប្រតាយប្រតប់គ្នា រហូតរូបនាងត្រូវឈ្មោះ ប៊ី សុខគង់ ចាប់បោចសក់ បោកក្បាលទៅនឹងឥដ្ឋការ៉ូ និងជាន់កផ្ទប់នឹងឥដ្ឋ ហើយចាប់អូសនាង ពីលើឡៅតឿ រហូតដល់ក្រោម និងយកខ្សែភ្លើងចងនាង រួចស្រែកហៅអ្នកជិតខាងមកជួយ មួយសន្ទុះក្រោយមក ក៏មានសមត្ថកិច្ចអាវុធហត្ថទៅដល់ ចាប់ខ្លួននាងតែម្តង។
យោងតាមចម្លើយសារភាព និងភស្តុតាងស៊ីសង្វាក់ សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ បានសន្និដ្ឋាន ប្តូរការចោទប្រកាន់ ឈ្មោះ មាន ឆយ៉ី ហៅ ស៊ិន ចរិយា ហៅកាទ្រីត ពីករណីប៉ុនប៉ងចាក់សម្លាប់ ប្លន់យកទ្រព្យសម្បត្តិ តាមពាក្យបណ្តឹងរបស់ឈ្មោះ ប៊ី សុខគង់ ទៅជាករណី ហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស និងប្រើប្រាស់គ្រឿងញៀន និងរកឃើញភស្តុតាងចោទប្រកាន់ពីរនាក់ប្តីប្រពន្ធ ឈ្មោះស្វិត និងឈ្មោះធី ជាប់ពាក់ព័ន្ធ ករណីជួញដូរមនុស្ស ដោយមានគោលដៅនិងប្រើប្រាស់គ្រឿងញៀន ត្រូវបានឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៨ ហើយជនសង្ស័យទាំង០៣នាក់ ត្រូវបានតុលាការចេញដីកាបង្គាប់ ឲ្យឃុំខ្លួនបណ្តោះអាសន្ន នៅពន្ធនាគារព្រៃស រងចាំថ្ងៃបើកសាវនាការជំនុំជំរះ ៕