អីយ៉ាស់!!! មិនប្រាកដទាល់ស៊ិចស៊ី ទើបស្អាតទេ មើលសុខ ស្រីនាង តុបតែងធម្មតាៗ ទៅលេងមណ្ឌលគិរី ទាក់ភ្នែកមិនណយ

មណ្ឌលគិរី៖ តារាចម្រៀងរូបស្រស់ សុខ ស្រីនាង កាលពីពេលថ្មីៗនេះ បានធ្វើដំណើរទៅដល់ទឹកដីខេត្តមណ្ឌលគិរីឯណោះ ជាមួយនឹងក្រុមការងាររបស់ខ្លួន ដើម្បីទៅថត MV បទចម្រៀងថ្មីក្នុងផលិតកម្មរស្មីហង្សមាសគឺបទ «មនុស្សគ្មានអ្នកនឹក»។

ដោយនៅក្នុងនោះផងដែរ គេឃើញតារាចម្រៀង សុខ ស្រីនាង ក៏បានតុបតែងខ្លួនយ៉ាងស្រស់ស្អាត សាកសមជាមួយនឹងបរិកាសធម្មជាតិនៅទីនោះខ្លាំងណាស់។

ជាក់ស្តែង ជាមួយនឹងអាវពណ៌ទឹកក្រូច ស្លៀកគូនឹងខោជើងធម្មតាមួយនេះ ធ្វើឱ្យ សុខ ស្រីនាង រក្សាបាននូវភាពស្រស់ស្អាតរបស់ខ្លួនមិនតិចនោះទេ។

ហើយទោះបីជានាង ស្លៀកសម្លៀកបំពាក់បែបសាមញ្ញៗធម្មតាក៏ដោយ ក៏សម្រស់ពីធម្មជាតិអំណោយផលមកពីកំណើតរបស់តារាចម្រៀងរូបនេះ នៅតែលេចធ្លោខ្លាំង ស្អាតតាមបែបនារីជនបទមួយផ្សេងទៀត ដែលធ្វើឱ្យកម្លោះៗនៅម្តុំនោះ ទ្រាំ មិនលង់ស្នេហ៍លើនាង មិនបាននោះទេ៕