សូមចូលរួមត្រេកអរផង!!! ស្ងាត់ៗ ហង្ស ម៉ារីណា ក្លាយជាលោកជំទាវបាត់ កាលពីយប់មិញ

កាលពីម្សិលមិញនេះ នាថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៨ គេឃើញមានមង្គលការមួយរោងទៀតហើយ បានធ្វើឲ្យមានការភ្ញាក់ផ្អើលពីមហាជន ដោយ តារាសម្តែងដ៏ស្រស់ស្អាតម្នាក់បានក្លាយជាជំទាវ កាលពីយប់មិញតែម្តង ដោយបានចូលរោងការជាមួយ ឯកឧត្តមម្នាក់ឈ្មោះ ហេង សុខគង់ ព្រមទាំងមានភ្ញៀវចូលរួមយ៉ាងអធឹកអធមថែមទៀតផង ដែលធ្វើឡើងនៅអគារ E វិមានពិភពថ្មីសែនសុខ ហើយគេក៏បានឃើញមានវត្តមានតារាប្រុសស្រីជាច្រើនចូលរួម ពិសេសគឺវត្តមានឯកឧត្តម ហ៊ុន ម៉ានី ផងដែរ។



តារាសម្តែងរូបស្អាត ហង្ស ម៉ារីណា បានស្ងប់ស្ងាត់ពីវិថីសិល្បៈអស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ តែស្រាប់តែកាលពីយប់មិញនេះ កញ្ញាបានរៀបអាពាហ៍ពិពាហ៍តាមប្រពៃណីខ្មែររួចរាល់ហើយ ជាមួយនឹងឯកឧត្តម ហេង សុខគង់ ដែលជារដ្ឋលេខាធិកាក្រសួងឩស្សាហកម្ម និងសិប្បកម្ម។ ដូចនេះដើម្បីជ្រាបកាន់តែច្បាស់ថានរណាខ្លះដែលចូលរួមពិធីមង្គលការរបស់ជំទាវ ហង្ស ម៉ារីណា និងឯកឧត្តម ហេង សុខគង់ នោះ សូមទស្សនានូវរូបភាពដូចខាងក្រោមនេះ៕