គួរអោយអាណិត៖ ស្ត្រីម្នាក់ឈឺពោះគ្រប់ខែ ដើរកាត់ភ្នំ ទៅសម្រាលកូនតែឯងព្រោះតែប្តីរត់ចោល

ព្រះសីហនុ៖ សំឡេងគ្រួសារគេសើចក្អាកក្អាយ ក្រោយបានឃើញមុខកូនប្រុសកូនស្រីរបស់ពួកគេ ដោយមានប្តី និងឪពុកម្តាយចាំផ្តល់កំលាំង​ចិត្ត។ ដោយឡែក ស្រ្តីឈឺពោះគ្រប់ខែម្នាក់ បានដើរកាត់ភ្នំ មកកាន់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុតែឯង និងបានដង្ហោយ​ឲ្យគ្រូពេទ្យ​ជួយសម្រាល កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ ដោយគ្មានប្តី និងគ្មានសាច់ញាតិទេ។

ស្ត្រីវ័យ ២០ឆ្នាំប្លាយ ទើបសម្រាលបានកូនស្រីនោះ បានរៀបរាប់ទាំងទឹកភ្នែករលីងរលោងថា «ប្តីបានរត់ចោលខ្ញុំតាំងពីខ្ញុំមានផ្ទៃពោះ ៤ខែមកម្ល៉េះ។ សព្វថ្ងៃ ខ្ញុំគ្មានទីពឹងទេ»។ ជុំវិញរឿងនេះ លោក សេង ណុង ប្រធានមន្ទីរពេទ្យបង្អែក បានឲ្យដឹងថា «ស្ត្រីក្រីក្រគ្មានសាច់ញាតិ

សម្រាលបានកូនស្រី ទម្ងន់ ២គីឡូក្រាម ពេលនេះ​ម្តាយមាន​សភាពស្លេកស្លាំងខ្លាំង ព្រោះខ្វះអាហារឧបត្ថម្ភ»។ ម្ល៉ោះហើយ ប្រធានមន្ទីរពេទ្យរូបនេះ បានធ្វើការអំពាវ​នាវដល់សប្បុរសជន មេត្តាជួយឧបត្ថម្ភស្ត្រីទើបឆ្លងទន្លេនេះផង ដើម្បីឲ្យនាងមានលទ្ធភាពចិញ្ចឹមកូន៕