ដឹងទេ? វគ្គផ្តាច់ព្រ័ត្រ គ្រី ថៃពៅ បកស្រាយបទអ្វីខ្លះ បានទទួលជ័យលាភី (មានវីដេអូ)

ភ្នំពេញ៖ ពិតជារំជើបរំជួលឥតឧបមានារាត្រីម្សិលមិញថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៨ ជាវគ្គផ្តាច់ព្រ័ត្រកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian idol រដូវកាលទី៣ ខណៈដែលបេក្ខជន ៤រូប រួមមាន សៀក ញញឹម, គ្រី ថៃពៅ, ចែម ស្រីល័ក្ខ និង ឈាង សុវណ្ណាវី ត្រូវបានប្រកួតប្រជែងយ៉ាងស្វិតស្វាញ និងចាប់ដៃគូជាមួយគណៈកម្មការទាំង ៤ ច្រៀងឡើងកក្រើកឆាក លាយឡំជាមួយសម្លេងទះដៃឡើងកងរំពង។



នៅសប្តាហ៍ចុងក្រោយនៃវគ្គផ្តាច់ព្រ័ត្រ កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពីភពលោក Cambodian idol រដូវកាលទី៣ មានវត្តមានថ្នាក់ដឹលនាំកំពូលៗ ធ្វើគណៈអធិបតី ដែលមានមានលោកជំទាវ ម៉ែន សំអន និង ឯកឧត្តម ខៀវ កាញារីទ្ធ។



ជាលទ្ធផលចុងក្រោយ ម្ចាស់ពានត្រូវបានទៅលើ គ្រី ថៃពៅ ដែលក្នុងវគ្គផ្តាច់ព្រ័ត្រលោកបានលើកយកបទ «ដួងខែរនោច» «ត្រូវម៉ក់» និងបទចម្រៀងរួមជាមួយលោក ព្រាប សុវត្ថិ គឺបទ «ស្នាមទឹកភ្នែកកាត់អក្សរស្នេហ៍»។

សូមទស្សនាវីដេអូ!!