លើកក្រោយអោយរៀង!!!កម្មពៀទាន់ហន់កាច់.កម៉ូតូបរាជ័យ ម្ចាស់តាមទាន់កាច់.កសងសឹកវិញ… សន្លប់ស្តូក

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ចូលទៅធ្វើសកម្មភាព កាច់សោ.កម៉ូតូមិនទាន់បានសម្រេចផង ពលរដ្ឋឃើញទាន់ ស្រែកផ្អើលឆោឡោ ព្រួតនាំគ្នាព័ទ្ធចាប់ចូលកាច់កជនសង្ស័យវិញ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ សល់តែដង្ហើមចង្រឹត សន្លប់ភ្លឹង កាលពីវេលាម៉ោង ១២និង៣០នាទីរសៀល ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅផ្ទះជួលខាងកើត ផ្សារព្រៃទា ភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ សមត្ថកិច្ចចុះទៅអន្តរាគមន៍ ឃាត់រារាំង ជៀសវាងស្ថានការកាន់តែវឹកវរ ។

ជនសង្ស័យមិនត្រូវបានស្គាល់ អត្តសញ្ញាណឡើយ ក្នុងស្ថានភាពរបួសសន្លប់ ដោយសារការស្វាគមន៍របស់បងប្អូន ប្រជាពលរដ្ឋមួយដៃមួយជើងម្នាក់ សន្លប់ស្តូក ។

តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ ឃើញជនសង្ស័យចូលទៅម្តុំផ្ទះជួលនៅចំណុចខាងលើ ហើយធ្វើសកម្មភាពកាច់សោ.កម៉ូតូ របស់ពលរដ្ឋ តែអ្នកនៅក្បែរនោះឃើញទាន់ស្រែលផ្អើល នាំគ្នាមកព័ទ្ធចាប់បាន វាយស្វាគមន៍ទៅលើជនដង្ស័យ រហូតដល់សមត្ថកិច្ចចុះទៅអន្តរាគមន៍ ឃាត់បញ្ឈប់សកម្មភាព ។

ជនសង្ស័យក្រោយពីពលរដ្ឋ វាយឲ្យរងរបួសធ្ងន់ សមត្ថកិច្ចបានហៅរថយន្តសង្រ្គោះ របស់អង្គភាព៧១១ ដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែកពោធិចិនតុង រងចាំដឹងខ្លួនស្រួលបន្តិច ទើបនាំជនសង្ស័យទៅសាលសួរនៅប៉ុស្តិ៍ចោមចៅ៣ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅផ្នែកជំនាញ អធិការដ្ឋាន៕