កុំអូសរំលងអី! សញ្ញាអន្តរាយ​ដល់​សុខភាព ដែល​ពុំគួរមើល​រំលង​ នៅលើ​ក្រចក​ដៃ

ការថែទាំសុខភាពគឺជារឿងល្អសម្រាប់យើង ដូច​នេះ​ហើយ​បាន​ជា​យើង​មាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​ទទួល​ទានអាហារ ខិត​ខំធ្វើ​ការ​ហាត់​ប្រាណជាដើម។

ទន្ទឹម​និង​នេះ​តើ​លោក​អ្នក​ដឹង​ទេ​ថា ក្រចក ក៏​អាច​ប្រាប់​យើង​អោយ​ដឹង​អំពីជម្ងឺ​ដែល​មាន​នៅ​នក្នុង​ខ្លួន​តាម ​រយៈ​សញ្ញា​មួយ​ចំនួន​ផង​ដែរ។

១- ផ្នែក​ខាងលើ​នៃ​ក្រចក​មាន​សញ្ញាឆ្នូតបញ្ឈរ

បើ​មាន​សញ្ញា​នេះ​អាច​បញ្ជាក់​ថា​យើង​កំពុងតែ​មាន​ជម្ងឺ​នៅ​ក្នុង​ខ្លួន ទាក់​ទង​ទៅ​នឹង​ប្រសៃប្រសាទ ហើយ​នេះ​ក៏​ដោយ​សារ​តែ​អ្នក​មិន​ទទួល​ទាន​ដំណេក​អោយ​បាន​គ្រប់​គ្រាន់។ ហើយ​វា​បានបញ្ជាក់​ពី​ភាព​ចាស់​មុន​វ័យ​ផង​ដែរ។

២- ​ផ្នែក​ខាងលើ​នៃ​ក្រចក​មាន​សញ្ញាឆ្នូតផ្តេក

អ្នក​ដែល​មាន​សញ្ញា​បែប​នេះ​នៅ​លើ​ក្រចកវា​បង្ហាញ​ពី​ការ​កើត​មាន​ជម្ងឺ​នៅ​ក្នុង​ក្រពះ អាច​ជា​ការ​រលាកក្រពះផង​ដែរ។ អ្នក​ដែល​មាន​សញ្ញា​បែប​នេះ​គួរ​តែ​ទទួល​ទាន​ចំណី​ទន់ៗ។

៣- មាន​ស្នាម​អុច​សៗ​លើ​ក្រចក

យើង​ចំណាំ​ហៅ​ថា​ជាផ្កា​ក្រចក ហើយ​បើ​ឃើញ​សញ្ញា​បែប​នេះ​បាន​ន័យ​ថា​អ្នក​កំពុង​តែ​ខ្វះ​ជាតិ​សង្កសី ឬ​ក៏​មាន​សត្វល្អិត ព្រូន​នៅ​ក្នុង​ខ្លួន។

៤-ក្រចក​ឆាប់​ខូច​ឬ​ឆាប់​បាក់

វា​ជាបញ្ហា​ដែល​កើ​​ត​មក​ពី​កង្វះ​ជាតិ​ដែក ឬ​ក៏​មាន​ជម្ងឺ​ដែល​ទាក់​ទង​នឹង​ក្រពេញ​ទឹក​មាត់ និង​ការ​ធ្វើការ​របស់តម្រងនោម​ខុស​ប្រក្រតី។

៥- ការឈឺចាប់លើក្រចកក្រោយ​ពីចុច​អ្វី​មួយ

ជាធម្មតា​នៅ​ពេល​ដែល​យើង​យក​ក្រចក​ចុច​លើ​អ្វី​មួយ​ យើង​នឹង​មិន​មាន​អារម្មណ៍​ថា​ឈឺចាប់​អួល​អ្វី​ទេ។ ចូរ​សាក​ល្បង​យក​ក្រចក​ចុច​លើ​អ្វី​មួយ​ប្រហែល​ជា​5​វិនាទី​រួច​ឈប់​ចុច​វិញ បើ​មាន​អាម្មណ៍​ថា​វា​នៅ​តែ​ឈឺ​យូរ​អូស​បន្លាយ​ដល់​ជាង​កន្លះ​ម៉ោង វា​មាន​ន័យ​ថា​អ្នក​កំពុង​មាន​ជម្ងឺ​ទាក់​ទង​នឹង​សរសៃ​ឈាម។

បើ​សិន​ជា​អាច​គួរ​តែ​ទៅ​មន្ទី​ពេទ្យ​ដើម្បី​ពិនិត្យ។

៧-ក្រចក​ប្រែទៅជាពណ៌​ស្វាយ

អាច​កើត​ឡើង​ដោយសារ​កង្វះអុកស៊ីហ្សែន ឬក៏​មាន​ជម្ងឺ​បេះ​ដូង​ពី​កំណើត និង រោគ​សួត​។