យឿន ពិសី គ្មានសំណាងច្រៀងលើឆាកប្រគំតន្ត្រីធំៗ បានត្រឹមតែ… (មានវីដេអូ)

ភ្នំពេញ៖ ម្ចាស់ជ័យលាភី Cambodia’s Got Talent យឿន ពិសី ហាក់មិនត្រូវបានលើកតម្កើតពីសំណាក់ផលិតកម្មហង្សមាសទេ ដែលផ្ទុយស្រឡះពីម្ចាស់ពាន The Voice Kids ពេជ្រ ថៃ បច្ចុប្បន្នកំពុងមានសន្ទុះខ្លាំងក្លាសម្បើមណាស់លើវិថីសិល្បៈ។


នាមួយឆ្នាំចុងក្រោយនេះមិនដែលលេចវត្តមានកុមារា យឿង ពិសី ឡើងច្រៀងក្នុងកម្មវិធីប្រគំតន្ត្រីធំៗរបស់​ហង្សមាសនោះទេ ស្រាប់តែកាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ កុមារារូបនេះបានបង្ហាញខ្លួននៅមុខសិស្សានុសិស្សសាលាវ៉េសស្ទើន ក្នុងកម្មវិធី «ចម្រៀង និងភាសាកាយវិការ»។


ក្នុងកម្មវិធីនោះ ពិសី បានលើកយកចម្រៀងមួយបទ ច្រៀងរៀបរាប់ពីសម្បត្តិធម្មជាតិរបស់ខ្មែរ និងបានទទូចឲ្យកូនខ្មែរទាំងអស់ចូលរួមអភិរក្ស និងថែរក្សា កុំឲ្យបាត់បង់។


សូមទស្សនាវីដេអូ!!