រូបភាពដែលកំរបានឃើញ!!! ទាំងនេះជា រូបភាពបន្ទប់ស្ទូឌីយោផ្ទាល់ខ្លួនរបស់​ លោកជំទាវ​ ម៉ៅ​ ចំណាន​

ភ្នំពេញ៖ ជីវិតឯកជន លោកជំទាវ ម៉ៅ ចំណាន បានធ្វើឲ្យគ្រប់គ្នា មានការស្ញប់ស្ញែងនឹងជោគវាសនា របស់លោកស្រី ដែលកំពុងមានសុភមង្គល យ៉ាងពេញទំហឹង ក្រោមការមើលថែយ៉ាង កក់ក្ដៅពីស្វាមី ដែលជា ឧកញ៉ា មានទ្រព្យសម្បត្តិ។

បើងាកមកចាប់អារម្មណ៍ ការរស់នៅប្រចាំថ្ងៃ របស់លោកជំទាវ ម៉ៅ​ ចំណានវិញ ទោះមិនបានប្រាប់ ក៏ទស្សនិកជន អ្នកគាំទ្រ អាចសន្និដ្ឋានច្បាស់ថា គេហដ្ឋានរបស់លោកស្រី ប្រាកដជាវីឡាធំ ដែលមានតម្លៃ ថ្លៃកប់ពពក មិនខាន ។

ជាក់ស្ដែង នេះគ្រាន់តែ បន្ទប់ស្ទូឌីយោ សម្រាប់តុបតែងផ្ទាល់ខ្លួនរបស់​ លោកជំទាវ​ គឺមានការរៀបចំ យ៉ាងធំទូលាយ ថែមទាំងមាន ការរចនាម៉ូតយ៉ាងពិសេស អមជាមួយក្បាច់លម្អ ដ៏ទាក់ទាញ ដូចវិមានដូច្នេះដែរ ។

ហើយនេះក៏ជាបន្ទប់តែងខ្លួន ក្នុងក្ដីប្រាថ្នារបស់ មិត្តនារីៗយើង គ្រាន់តែឃើញគួរឲ្យចង់រស់នៅតែម្ដង ពិតជាគួរឲ្យច្រណែន លោកជំទាវណាស់ ដែលមាន បន្ទប់តែងខ្លួន ស្អាតដូចព្រះនាងបែបនេះ៕