គ្រាន់តែជួយស៊ែរដាស់តឿនផងពេលចូលដេកក្នុងផ្ទះសំណាក់ផង ឬកន្លែងណាផ្សែងៗគួរតែប្រុងប្រយ័ត្ន ព្រោះកន្លែងខ្លះមានបង្កប់កាមេរ៉ាសុវត្ថិភាព

សូមប្រុងប្រយ័ត្នគីគីលូ របស់អ្នកគ្រប់គ្នាត្រូវបានគេថតទុកនៅបន្ទប់ផ្ទះសំណាក់ ឬសណ្ឋាគារ។ មានល្បិចច្រើនណាស់ក្នុងការដាក់បង្កប់កាមេរ៉ា លួចថត ដើម្បីគោលបំនងថតយកសកម្មភាពស៊ិចរបស់អ្នកស្នាក់នៅ។ គោលបំនងនៃការយកវីដេអូស៊ិចគឺយកទៅគំរាមជំរិតទារប្រាក់ បង្ខូចកេរ្តិ៍ឈ្មោះនិងគោលបំនងផ្សេងៗទៀត។

តាមបទពិសោធន៍របស់ខ្ញុំផ្ទាល់គឺ យើងត្រូវតែសង្គេតអោយបានល្អិតល្អន់ពីគ្រប់ជ្រុងជ្រោយនៅមុនពេលស្នាក់នៅ។ ពេលចូលដល់ក្នុងបន្ទប់ដំបូងត្រូវបើកបង្អួចអោយអស់ បើកភ្លើង ហើយពិនិត្យរកមើលកាមេរ៉ាបង្កប់នៅលើជញ្ជាំង ពិដាន ឧបករណ៍ គ្រឿងសឹង្ហារឹម ផ្សេងៗ។ ក្នុងបន្ទប់ទឹកក៏ត្រូវសង្គេតអោយល្អិតល្អន់។ បើយើងបើកបង្អួចបើកភ្លើងអស់ហើយនៅតែរកមិនឃើញត្រូវ យកកាមេរ៉ាទូរស័ព្ទស្មាតហ្វូន មកពង្រីកអោយអស់ហើយទាញតំរង់ទៅពិនិត្យគ្រប់ជ្រុងដែលមានការសង្ស័យ។ នៅមានវិធីមួយទៀតគឺ បិទបង្អួច ទាំងអស់ ហើយបិទភ្លើងទាំងអស់ បិទឧបករណ៍ទាំងអស់ហើយអោយងងឹតស្លឹប ហើយយើងសង្គេតមើលើគ្រប់កន្លែង បើកន្លែងណាមានពន្លឺតូចមួយគឺជាកាមេរ៉ាបង្កប់ ត្រូវចាត់ការភ្លាម។ យកស្កកៅស៊ូទៅបិទលើវាជាការស្រេចឬចាកចេញកុំស្នាក់នៅទីនោះ៕ ប្រភព៖ Khempire




សូមជួយស៊ែរបន្តផង! សូមអរគុណ!