នៅចាំបានទេ? ព្រះនាងតូចក្នុងរឿង “ដាវទិព្វ7ពណ៌” ពេលនេះពេញក្រមុំស្តូក ឯសម្រស់វិញពិតជាស្រស់ស្អាតខ្លាំងណាស់…. (មានវីដេអូ)

ថៃ៖ ក្មេងសម័យនេះប្រហែលជាមិនសូវស្គាល់តារាសម្លែងព្រះនាងតូច​ ដែលតែងតែសម្លែងក្នុងរឿងថៃបុរាណ គឺមានឈ្មោះថា ក្រេជ ប៉ានរដា ប្អូនស្រីត្រូវផលិតកម្មជាច្រើនយកមកសម្លែងជាក្មេងស្រីតូចកាលពីឆ្មាំ ២០០០ មកម្លេះ ប្អូនស្រីត្រូវបានទស្សនិជនស្គាលក្នុងរឿងដូចជា“ត្រីដំរីមាស” “ថ្កុលមាស” “ទិព្វសង្វារ ” “ដាវទិព្វ7ពណ៌” និងរឿងផ្សេងៗជាច្រើនទៀត កាលពីនៅក្មេងតូច។

ទស្សនិកជនជាច្រើនបានស្គាល់ប្អូន ក្រេជ ប៉ានរដា តាមរយៈការប៉ិនប្រសព្វក្នុងការសម្តែងហើយជាតារាដែលមានវ័យក្មេងដ៏ឆ្នើមម្នាក់ ជាពិសេសមានរូបសម្រស់ស្រស់សោភាតាំងពីក្មេងមកម្លេះ តែឥឡូវពេញក្រមុំស្តូក ហើយគួរឲ្យស្រលាញ់ទៀត។យោងទៅតាមព័ត៍មានក្រៅស្រុកមួយបានអោយដឹងថាកុមារី ក្រេជ ប៉ានរដា នៅពេលនេះបានធំពេញវ័យហើយ អ្វីដែលសំខាន់នោះ នាងមានសម្រស់ស្រស់ស្អាតមិនធម្មតាឡើយ ធ្វើអោយទស្សនិកជនដែលធ្លាប់តាមដានរឿងរបស់នាងមានការភ្ញាក់ផ្អើលពេញបណ្តាញសង្គម៕