មិនធម្មតា!!!កញាធីសុវណ្ណាថាពេលតែងខ្លួនបុរាណបែបនេះទៅកាន់តែដូចតួស្រីបុព្វេសន្និវាសខ្លាំងណាស់

កញាធីសុវណ្ណាថាពេលតែងខ្លួនបុរាណបែបនេះទៅកាន់តែដូចតួស្រីបុព្វេសន្និវាសខ្លាំងណាស់ភ្នំពេញ៖ កន្លងមក ប្រិយមិត្តធ្លាប់បានទស្សនាកម្មវិធីប្រកួតប្រជែង បវរកញ្ញាឯក Queen Of The Spa Korea 2018 កាលពីចុងខែកុម្ភៈរួចមកហើយ ដោយមានការចូលរួមពីបេក្ខនារីជាច្រើន ចូលរួមប្រកួត។



ក្នុងនោះដែរ កញ្ញា ធី សុវណ្ណថា ដែលប្រិយមិត្តធ្លាប់បានឃើញបង្ហាញសកម្មភាពនៅក្នុងឆាកនយោបាយ ក៏មានវត្តមាននៅលើឆាកប្រឡងបវរកញ្ញាឯក Queen Of The Spa Korea 2018 ដោយអ្នកនយោបាយរូបស្រស់វ័យក្មេងរូបនេះធ្លាប់ប្រកាសថា ខ្លួនចង់ក្លាយជាតារាម៉ូដែល និងប្រឡូកចូលវិស័យសិល្បៈ។ខណៈការដំណើរការប្រឡងនៅប្រទេសកូរ៉េខាងត្បូងឈានជិតមកដល់នោះ យើងពិនិត្យឃើញថា កញ្ញា ធី សុវណ្ណថា បានខិតខំហ្វឹកហាត់កាយវិការ សម្ដែង និងរបាំផ្សេងៗផងដែរ។ យ៉ាងណាម៉ិញ បើតាមការផ្សាយផ្ទាល់ (live) ចេញពីបណ្ដាញទំនាក់ទំនងសង្គម (Facebook Page) ផ្លូវការរបស់កញ្ញា បានឱ្យឃើញថា កញ្ញា ធី​ សុវណ្ណថា រួមទាំងបេក្ខនារីផ្សេងទៀត កំពុងតែមមារញឹកខ្លាំង ក្នុងការរហាត់របាំបុរាណខ្មែរ ដើម្បីត្រៀមសម្តែងនៅក្នុងកម្មវិធីមួយក្នុងប្រទេសកូរ៉េខាងត្បូង ខាងមុខនេះ។ទោះបីជាគ្មានបទពិសោធន៍ជាមួយនឹងក្បាច់របាំបុរាណ ដោយក្នុងការហាត់រាំមានការលំបាក ក៏ កញ្ញា ធី​ សុវណ្ណថា ខិតខំហ្វឹកហាត់ជាខ្លាំង ដើម្បីជំនះភាពលំបាក ដែលរូបភាពនេះបានបង្ហាញឱ្យឃើញពី ការខិតខំរបស់កញ្ញា ដើម្បីសម្រេចនូវគោលដៅរបស់ខ្លួន។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០១៨កន្លងទៅ កម្មវិធីប្រឡងជ្រើសរើសបវរកញ្ញាឯក (វគ្គជម្រុះ) Queen Of The Spa Korea 2018 បានប្រព្រឹត្តិទៅនៅក្លឹបកំសាន្ត SOUND Club ក្នុងរាជធានីភ្នំពេញ ដោយមានកញ្ញា ធី សុវណ្ណថា ជាតារាជ័យលាភីកត្តិយស បានចូលរួមបង្ហាញនូវមានលើឆាកប្រគុំដ៏កក្រើកផងដែរ៕