ពិតជាគួរអោយអាណិតណាស់!! ថ្ងៃចូលរោងការ កូនកំលោះរត់ចោលស្រុក ធ្វើឱ្យកូនក្រមុំយំហើមភ្នែក ដោយសារតែ… (វីដេអូ)

ថ្មីៗនេះ មានករណីដ៏ភ្ញាក់ផ្អើលមួយ បន្ទាប់ពីមានរោងការមួយ បានប្រែក្លាយជារោងការទឹកភ្នែក ដោយសារតែកូនកំលោះ រួមទាំងសាច់ញាតិរត់ចោលស្រុកឡើងស្ងាត់ផ្ទះ ទាំងមិនដឹងមូលហេតុ​ ហេតុការណ៍នេះដែរ បានកើតឡើង នៅក្នុងឃុំយ៉ានរី ស្រុកកាបិនបុរី ខេត្តប្រាជិនបុរី ប្រទេសថៃ ។
បើយោងតាមសម្ដីរបស់កូនក្រមុំ សុំមិនបង្ហាញឈ្មោះ អាយុ ២៤ឆ្នាំ បានឱ្យដឹងថា នាង និងគូដណ្ដឹងរបស់នាងឈ្មោះ បុណ្យយាង អាយុ ២៦ឆ្នាំ បានព្រមព្រាងគ្នាចូលរោងការ ប៉ុន្តែរហូតមកដល់ថ្ងៃរៀបចំពិធីការ ស្រាប់តែមិនឃើញសាច់ញាតិកូនកំលោះ ចូលរួមឡើយ ស្រាប់តែនារីជាកូនក្រមុំ ទូរស័ព្ទទាក់ទងទៅកូនកំលោះ គេក៏បាននិយាយថា កំពុងធ្វើដំណើរ ហើយក្រោយមក ក៏មកក៏លេងទាក់ទងបានតែនាងព្យាយាមខលទៅតែចលមិនចូលទាល់តែសោះ ។ បន្ទាប់មក ខាងសាច់ញាតិកូនក្រមុំ បានទៅដល់ផ្ទះកូនកំលោះ ពេលនោះក៏មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះតែនោៅទិនោះគ្មានមនុស្សនៅទាល់តែសោះ ។

នាងបានបន្តថា មុនពេលរៀបចំពិធីប៉ុន្មានថ្ងៃ កូនកំលោះ ក៏បានមកជួយរៀបចំផ្ទះសំបែងដែរ ស្រាប់តែដល់ថ្ងៃរៀបការ កូនកំលោះ ព្រមទាំងសាច់ញាតិ ក៏នាំគ្នារត់អស់ ហើយកន្លងមក ធ្លាប់តែឮកូនកំលោះ ត្អូញត្អែថា មិនមានលុយគ្រប់សម្រាប់ថ្លៃបណ្ណាការទេ​។ ដែលបណ្ដាការមានចំនួន ២សែនបាត (៦,០០០ដុល្លារ) និងមាសគិតជាទឹកប្រាក់ចំនួន ១១៥,០០០បាត់ (៣,៥០០ដុល្លារ) ។
នារីជាកូនក្រមុំដែលការដោយ គ្មានកូនកំលោះខាងលើនេះ បានបញ្ជាក់ទាំងភ្នែក ដោយសារតែយំខ្លាំងពេកក៏បណ្ដាលឲ្យហើមភ្នែក នាងបាននិយាយថា នាងពិតជាខូចចិត្តខ្លាំងណាស់ ដោយសារតែ ពួកនាងស្រឡាញ់គ្នាជាង ៦ឆ្នាំមកហើយ មុននឹងសម្រេចចិត្តចូលរោងការ តែដោយសារតែថ្លៃបណ្ណាការ ដែលចាស់ទុំបង្គាប់នេះ ក៏បានធ្វើឲ្យនាងត្រូវបេកបុរសដែលជាគូស្នេហ៍របស់នាង ។
មិនតែប៉ុណ្ណោះមានភ្ញៀវ និងញាតិមិត្តជាច្រើន បានអញ្ជើញចូលរួមជាច្រើន ដែលទង្វើនេះ ពិតជាធ្វើឱ្យភាគីខាងកូនស្រី ទទួលរងនូវភាពអាម៉ាស់យ៉ាងខ្លាំង ៕