គួរអោយរន្ធត់!!!មិនដឹងជាខឹងរឿងអីប្តីកាប់ប្រពន្ធ២កាំបិត រួចហើយអារ.កខ្លួនឯងស្លាប់ តែអ្នកជិតខាងប្រាប់ថា ប្តីជាមនុស្ស…

មានហេតុការណ៍ដ៏រន្ធត់មួយ ប្តីកាប់ប្រពន្ធ ចំពីក្រោយកញ្ចឹង.ក ស្លាប់នៅកន្លែងកើតហេតុ ហើយប្តីបានអារ.កសម្លាប់ខ្លួនតាមក្រោយ រួចដេកស្លាប់ទាំង២នាក់នៅក្នុងថ្លុកឈាម យ៉ាងអាណោចអាធមបំផុត ។ ហេតុការណ៍នេះ បានកើតឡើង វេលាម៉ោង៩ព្រឹក ថ្ងៃ៧ មេសា ២០១៨ នៅចំណុចក្រុមរកា ភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូរាំង២ ខេត្តមណ្ឌលគីរី ។

បើតាមការរៀបរាប់ ពីសមត្ថកិច្ចបានឲ្យដឹងថា ហេតុការណ៍នេះបង្កឡើងដោយ ឈ្មោះ ង្រើម វីន ភេទប្រុស អាយុ៤៣ឆ្នាំ ជាជនជាតិភ្នង ត្រូវជាប្តី រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ ដោយបានប្រាប់កាំបិតផ្គាក់ កាប់ទៅលើប្រពន្ធ ឈ្មោះ ក្លើយ សុកេ អាយុ៤០ឆ្នាំ ត្រូវបំពង់.កមួយកាំបិត និងត្រូវកញ្ចឹង.កពីក្រោយ ១កាំបិត បណ្តាលឲ្យស្លាប់ភ្លាមៗ ខណៈពេលដែលនាងកំពុងតែបេះត្រួយស្អំ នៅក្បែរផ្ទះ។

ក្រោយពីសម្លាប់ប្រពន្ធរួច ជនសង្ស័យបានយកកាំបិត ចុងស្រួចមកអារ.កធ្វើអត្តឃាតខ្លួនឯងតាមក្រោយ បណ្តាលឲ្យដាច់បំពង់.ក ស្លាប់ភ្លាមៗតាមក្រោយប្រពន្ធ និងដេកទន្ទឹមគ្នាជាមួយនិងសពប្រពន្ធ នៅកន្លែងកើតហេតុតែម្តង ។ បើតាមអ្នកជិតខាង បានប្រាប់ឲ្យដឹងថា បុរសជាប្តីជាមនុស្ស មានសតិមិនសូវល្អ ឆ្កួតរយៈពេល៦ខែមកហើយ។


ក្រោយពេលកើតហេតុ កំលាំងសមត្ថកិច្ចបានចុះទៅពិនិត្យ និងធ្វើកោសល្យវិច្ច័យ រួចបញ្ជាក់ថា ប្តីប្រពន្ធទាំង២នាក់នេះ បានស្លាប់ដោយសារតែប្តីសម្លាប់ប្រពន្ធ រួចធ្វើអត្តឃាតតាមក្រោយ មិនជាប់ពាក់ព័ន្ធនិងករណីឃាតកម្មផ្សេងឡើយ រួចក៏បានប្រគល់សាកសព ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕