ពេលនេះ!!!ខេមរៈ សិរីមន្ត នាំគ្រួសារ ដើរកម្សាន្តសប្បាយ ស្របពេលអ្នកគាំទ្រសម្លឹងរកមើល មុខប្រពន្ធលោក……

ក្រឡេកទៅមើលកំពូលតារាចម្រៀងលោក ខេមរៈ សិរីមន្ត ឯណោះវិញ ក៏មិនខុសពីប្រជាពលរដ្ឋខ្មែរយើងទូទៅដែរ នៅក្នុងឱកាសបុណ្យឆ្លងឆ្នាំសកលក៏ដូចជាឆ្នាំថ្មី ២០១៨ លោកក៏បាននាំក្រុមគ្រួសារ និងបងប្អូន ទៅដើរលេងកម្សាន្តអបអរឆ្នាំថ្មី ឆ្នាំសកលយ៉ាងសប្បាយរីករាយ។

នៅក្នុងនោះផងដែរ គេឃើញលោក ខេមរៈ សិរីមន្ត បានជិះទូកកម្សាន្ត មើលទេសភាពតាមដងព្រៃ ព្រមទាំងបានថតផ្តិតយករូបភាពដ៏ស្រស់ស្អាតពីក្នុងដំណើរកម្សាន្តរបស់ខ្លួនបង្ហាញអ្នកគាំទ្រនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកទៀតផង ដោយបរៀបរាប់ថា៖

«ថ្ងៃឆ្លងឆ្នាំរវល់ មិនបានជូនបងប្អូន និងក្រុមគ្រួសារដើរលេងទេ ថ្ងៃនេះសុំសប្បាយម្ដងហើយណា ជូនពរឆ្នាំថ្មីបងប្អូនទាំងអស់គ្នា»។