ពេលនេះ!!! ប៊ុត សីហា លេចមុខសារជាថ្មី! ក្នុងការប្រគុំតន្ត្រីជប់លៀង ធនាគារអេស៊ីលីដា ធ្វើឲ្យហ្វេនៗនឹករលឹកអាណិតយ៉ាងខ្លាំង! ព្រោះតែ..(មើលវីដេអូពេញខាងក្រោម)

ភ្នំពេញ៖​ តារាចម្រៀងលោក ប៊ុត សីហា ដែលអស់សិទ្ធិជាតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស គឺដោយសារតែមានការពាក់ព័ន្ធគ្រឿងញៀន ធ្វើឲ្យហង្សមាសប្រកាសសុំផ្ដាច់និស្ស័យនោះ! កាលពីពេលថ្មីៗកន្លងទៅនេះរូបលោក ក៏ធ្លាប់បានបញ្ចេញការធ្វើតេសពិនិត្យទឹកនោមរបស់ខ្លួន រកសារធាតុញៀន ហើយដោយបង្ហាញលទ្ធផល បានលាងជម្រះនូវរឿងអាស្រូវរបស់ខ្លួនរួចមកយ៉ាងដាច់ស្រលះរួចមកហើយ។


ដោយឡែកក្នុងថ្ងៃនេះ ប្រហែល១ម៉ោងមុននេះបន្តិចតារាចម្រៀងលោក ប៊ុត សីហា រូបលោក បានធ្វើការ Live វីដេអូលេចមុខសារជាថ្មីតាមរយៈការចូលរួមប្រគុំតន្ត្រីជប់លៀងមុនចូលឆ្នាំ ក្នុងកម្មវិធីរបស់ធានាគារអេសីលីដា។

ជាការពិតណាស់ គ្រាន់តែលេខមុខសារជាថ្មី តាមរយៈការLiveវីដេអូក្នុងការចូលរួមក្នុងកម្មវិធីមួយនេះ ធ្វើឲ្យហ្វេនៗ អ្នកគាំទ្ររូបលោក បានសម្តែងការនឹករលឹកសួរសុខទុក និងជាពិសេសសម្តែងសេចក្តីអាណិតដល់រូបលោកយ៉ាងខ្លាំង នៅពេលដែលឃើញតារាចម្រៀងរូបនេះ ធ្លាក់ខ្លួនដល់កម្រិតនេះ។

តោះចង់ដឹងថា រូបលោក លេចមុខក្នុងកម្មវិធីជប់លៀងរបស់ធានាគាអេសុីលីដា រូបលោកមានអ្វីប្លែកនិងឆ្លើយតបជាមួយអ្នកគាំទ្រយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោមនេះ។


ជាមួួយគ្នានេះដែរ គួររំលឹកផងដែរថា៖ រូបលោកធ្លាប់បានបង្ហោះលទ្ធផលពិនិត្យឈាមរកសារធាតុញៀន នៅលើគណនីហ្វេសប៊ុករបស់ខ្លួនថា៖«លទ្ធផល់​ដែលខ្ញំុបានទៅធ្វេី​​​​​តេទឹកនោម​​​ កាលពីថ្ងៃទី 12/03/2018
តែខ្ញំុទុក្ខធូរៈផ្ទាល់ខ្លួនរវល់ ចឹងអត់បាន Post ប្រាប់ពួកបងៗ
​អ្នកសារពណ៍មានដែលនិយាយគ្មានការសាកសួរច្បាស់លាស់ពីបុគ្គលដែលមានឈ្មោះពាក់ពាននៅក្នុងហេតុការនោះ
ដូចជាខ្ញុំអីជាដេីម.. និយាយអោយស្រួលស្តាប់ម៉ង់ទៅគឺ​​។»