អីយ៉ាស់!!!បែកធ្លាយតម្លៃខ្លួនរបស់ សុខ ពិសី ពេលថតឈុតសម្អាងការម្តងៗ

តារាចម្រៀងជួរមុខក្នុងផលិតកម្មសាន់ដេ គឺកញ្ញា សុខ​ ពិសី ដែលសព្វថ្ងៃកំពុងទទួលបានប្រជាប្រិយភាពពីសំណាក់មិត្តយុវវ័យយ៉ាងខ្លាំង ហើយការងារសិល្បៈវិញមានការមមាញឹក ស្ទើរតែមិនមានពេលសម្រាក ដែលកញ្ញា សុខ​ ពិសី ត្រូវចេញសម្តែងតាម concert តាមខេត្ត និងថតស្ពតពាណិជ្ជកម្មផងដែរ។ ងាកទៅមើលការតុបតែងខ្លួនវិញ គឺកញ្ញា សុខ​ ពិសីតែងតែតុបតែងខ្លួនបែបយុវវ័យ ប៉ុន្តែអ្វីដែលធ្វើអោយមិត្តអ្នកគាំទ្រនោះគឺ កញ្ញា ត្រូវបានសំអាងការមួយកន្លែង អញ្ជើញទៅថត ដែលធ្វើអោយអ្នកគាំទ្រ សរសើរកញ្ញាស្អាតបើទោះជាស្ថិតក្នុងសម្លៀកបំពាក់បែបណាក៏ដោយ។

ខាងសម្អាងការមួយសូមមិនបញ្ចេញឈ្មោះ បានអោយដឹងថាកញ្ញា សុខ​ ពិសី អត់គិតម៉ោង ឬគិតតម្លៃទុកមុននោះទេ តែគិតជាឈុតក្នុងការថតទៅវិញ ដោយក្នុងមួយឈុត កញ្ញាយកតម្លៃ 250 ដុល្លា ហើយភាគច្រើនកញ្ញា សុខ​ ពិសី យកត្រឹមតែ 5 ឈុតប៉ុណ្ណោះពេលថតម្តងៗ ព្រោះថាឈុតប្រពៃណី គឺថតហត់ខ្លាំងណាស់។

គួរបញ្ជាក់ផងដែរថា តម្លៃនេះត្រូវបានកញ្ញាសុខ ពិសី កំណត់យូរមកហើយ មិនមានការឡើងចុះនោះទេ ប៉ុន្តែត្រូវបានខាងសម្អាងអះអាងថា តម្លៃនេះជាតម្លៃសមរម្យព្រោះថាកញ្ញាជាតារាល្បី រាល់ពេកថតម្តងៗត្រូវចំណាយអស់ខ្ទង់ពាន់ចឹងហើយ តែលទ្ធផលមកវិញក៏ទទួលបានល្អទៅតាមនឹងដែរ៕