គួរអោយសង្វេគ!!!ប្រពន្ធស្រែកយំចង់គាំងបេះដូង ខំដាស់ប្តីឲ្យក្រោកឡើង រីឯម្តាយយំរហូតដល់សន្លប់បាត់ស្មារតី ចឹងហើយមានអ្នកលួចម៉ូតូគ្នាទៀត😡

មានហេតុការណ៍មួយដ៏រន្ធត់បានកើត​ឡើង​នៅវេលាម៉ោង​១១យប់​ ថ្ងៃទី​១៦​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៨​ ផ្ទះ​លេខ២៧៦A យីហោ​ យានដ្ឋានប៉េកាំង​ ជួសជុល​ម៉ាស៊ីន​ គ្រឿងក្រោម​ គ្រប់ប្រភេទ​ ផ្លូវ​បេតុ​ បុរីសូនី​ ភូមិឬស្សី២​ សង្កាត់​ស្ទឹងមានជ័យ​៣​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ ដោយបុរស​ម្នាក់ ​សង្ស័យ​ស្រវឹង​ស្រា​បានជិះម៉ូតូ​ សណ្តោង​រឺម៉ក​រេចង្កូតទៅខាងឆ្វេងដៃ​ជ្រុលទៅបុក​ និង​ស្លាក​ប៉ាណូ​យានដ្ឋាន​យីហោ “ប៉េកាំង​” ជួសជុល​ ម៉ាស៊ីន​ និងគ្រឿងក្រោម​ បណ្តាល​អោយ​អ្នក​បើក​មូតូ​សណ្ដោងរឺម៉កបោក​ក្បាលជាមួយស្លាកប៉ាណូ បាក់ករ​ ស្លាប់​ នៅ​និង​កន្លែងភ្លាមៗ។​

សពជន​រងគ្រោះមាន​ឈ្មោះ​ ហ៊ីម​ ប៉ុននឿន​ ភេទប្រុស​ អាយុ២៩ឆ្នាំ​ មុខរបប​ កម្មករ​កាត់​កញ្ចក់​ ស្នាក់នៅ​ផ្ទះ​ជួល​ម្តុំ​ស្ពាន​ដែក​ចំការដូង​ ភូមិ​ឬស្សី​ សង្កាត់​ស្ទឹងមានជ័យ​ ខណ្ឌមានជ័យ​ និងមានស្រុកកំណើត​​ ភូមិ​បឹងស្រែ​ ឃុំបឹងស្រែ​ ស្រុក​ មង្គលបុរី​ ខេត្តតាកែវ​ ។

បើតាម​ប្រភព័ត៌មាន​ពីកន្លែងកើតហេតុ​បានឲ្យដឹងថា​ មុនពេលកើតហេតុ​ គេបានឃើញ​ បុរស​ខាងលើមិន​ មិនដឹង​ថា​ចេញពីផឹក​នៅកន្លែង​ណានោះទេ​ គឺបានជិះម៉ូតូ​ សណ្តោង​រឺម៉ក​បានធ្វើដំណើរ​តាម​ផ្លូវ​ បេតុង​បុរីសូនី​ ក្នុងទិសដៅ​ ពី​លិចទៅកើត​ ក្នុង​ល្បឿនលឿន​ ព្រមទាំង​ស្រវឹង​ផងនោះ​ ខណះ​មកដល់​ចំនុច​កើតហេតុ​ បានរេចង្កូត​ទៅ​ខាង​ឆ្វេង​ដៃ​ ជ្រុលទៅបុក​និង​ស្លាក​ប៉ាណូ​ យានដ្ឋាន​ ប៉េកាំង​ ជួសជុល​ម៉ាស៊ីន​ និងគ្រឿងក្រោម​ បណ្ដាល​អោយ​​ បោក​ក្បាល​ទៅ​និង​ស្លាក​បាណូ​ របួស​បែក​ក្បាល​និង​បាក់​ក៍ស្លាប់នៅ​នៅកន្លែង​កើតហេតុ​ភ្លាម​ៗ​តែម្ដង​។

ប្រភព​ដដែល​ បានបន្តទៀតថា​ បន្ទាប់​ពី​ដឹង​ថា​ជនរងគ្រោះ​ បាន​ស្លាប់​ហើយ​នោះ​ ក៍ស្រាប់​តែ​ ជនមិន​ស្គាល់​មុខ​ បាន​មក​ជិះ​យក​រឺម៉ក​ម៉ូតូ​ទៅ​បាត់​ពី​កន្លែងកើតហេតុ​ ហើយ​ពេលនោះដែរ​ ដំណឹង​នេះ​បានលឺ​ដល់​សមត្ថកិច្ច​មូលដ្ឋាន​និង​ក្រុម​គ្រួសារ​ បានចុះ​ទៅកន្លែងកើតហេតុ​ ធ្វើ​អោយ​ក្រុមគ្រួសារ​សាច់ញាតិ​ ទប់​អារម្មណ៍​មិន​បាន​ មាន​ អ្នក​ខ្លះ​យំ​រហូត​ទាល់តែ​សន្លប់​ បាត់​ស្មា​រតី​ ក៍មានដែរ​ ។​ ក្រោយ​ពេលកើតហេតុ​ ​សមត្ថកិច្ចជំនាញ​ ខណ្ឌ​បានចុះ​ទៅកន្លែងកើតហេតុ​ រួចហើយ​ធ្វើ​លិខិត​ប្រគល់​សពជនរងគ្រោះអោយ​ ក្រុមគ្រួសារ​យកទៅ​ធ្វើ​បុណ្យ​នៅ​ស្រុកកំណើត​ តាម​ប្រពៃ​ណី​៕