ពិចារណាទាំងអស់គ្នា៖ ក្មេងៗស្រឡាញ់គ្នា តែត្រូវឪពុកម្តាយហែកបំបែកគ្នាដូចរឿងទុំទាវ(មានវីដេអូ)

ខ្មែរ៖ វីដេអូ បង្ហាញពីរូបភាពគូស្នេហ៍យុវវ័យមួយគូ ស្រឡាញ់គ្នាស្មោះស្មគ្រ តែមិនត្រូវបានសាទរពីអ្នកមានគុណពួក​គេ​ឡើយ រហូតលេចឡើងនៅក្នុងវីដេអូ ពីកាយវិការម្តាយខាងស្រីតាមបំបែក ព្យាយាមកូនស្រីចេញពីដើមទ្រូងបុរ​ស​ជាគូស្នេហ៍ ទាំងនាងអោបបុរសនោះ យ៉ាងណែន ជាមួយការយំស្រែកថា ខ្ញុំមិនទៅតាមម៉ែឯងទេ។

រឿងរ៉ាវគូស្នេហ៍យុវវ័យសម័យថ្មីកំពុងកក្រើកពេញបណ្ដាញសង្គម ក៏ត្រូវបានគេចែកចាយតៗគ្នា ជាមួយពាក្យថា នេះហើយជាឥទ្ធិពលស្នេហា ជាស្នេហាទុំទាវសម័យថ្មី តើពួកគេទាំងពីរខុសទេ ដែលគេស្រឡាញ់គ្នា ហើយត្រូវឪពុកម្តាយតាមបំបែក ឬក៏ឪពុកម្តាយជាអ្នកខុសដែលមិនធ្វើតាមចំណងចិត្តកូនៗ?។

ខណៈក៏មានការជជីកថា«អាយុប៉ុន្មានហើយ? ធ្លាប់ចូលដណ្ដឹង មិនអោយរឺយ៉ាងម៉េច បានរត់ទៅនៅខាងប្រុស​ចឹង? ​កុំបន្ទោសតែ ម៉ែខាងស្រី ព្រោះការស្រលាញ់ណាក៏ដោយ មិនធំហើយ ស្មោះត្រង់ជាង ក្ដីស្រលាញ់ ម៉ាក់ប៉ាដែរ ជួនកាល ក្ដីស្នេហា៏ពួកគាត់ដូចភ្លើងចំបើង ទើបគាត់ចេះតែបារម្មណ៏»។យ៉ាងណាមិញរឿងរ៉ាវនេះកំពុងមានការផ្ទុះ​ម​តិមិនតិចនោះទេចំពោះស្នេហាយុវវ័យពីនាក់ដែលឪពុកម្ដាយមិនពេញចិត្ត។