គួរអោយអាណិតណាស់!! ក្មេងស្រីដ៏​ស្រស់ស្អាត​ម្នាក់សម្រេចចិត្ត​បញ្ចប់ជីវិត ដោយសារតែ​រង​ពាក្យ​ចំអក​ធ្ងន់ធ្ងរ ថា​នាង​ជាម​នុស្ស​….

​​អ្នកប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​ម្នាក់​ឈ្មោះ Czarine Santos បាន​រិះគន់​ចំពោះ​ពួក​អ្នក​មនុស្ស​ដែល​ចិត្ត​សម្លុត​គេ ជាពិសេស​មកលើ​ប្អូនស្រី​របស់​នាង បន្ទាប់ពី​នាង​បានសម្លាប់​ខ្លួនឯង គួរ​ឲ្យ​សោកស្តាយ​បំផុត ។ ផ្នែក​លើ​ការ​ផុស​នៅលើ​បណ្តាញ​សង្គម និស្សិត​ស្រី​ដ៏​ស្រស់ស្អាត​ម្នាក់​ឈ្មោះ May Sophia បាន​សារភាពថា​ខ្លួនឯង​នាង​ជា​មនុស្ស​ស្រលាញ់​ភេទ​ដូច ហើយ​ត្រូវ​នាង​ត្រូវ​រិះគន់​ក្នុង​លក្ខណៈផ្សេង ពី​អ្នកដទៃ​នៅលើ​បណ្តាញ​សង្គម ។

ជាក់ស្តែង ការ​សម្លុត​រករឿង​នេះ បានកើត​ឡើង​ដ៏​ធ្ងន់ធ្ងរ ដែលជា​ហេតុ​ធ្វើ​ឲ្យ Sophia សម្រេចចិត្ត​សម្លាប់​ខ្លួនឯង កាលពី​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០១៨ ។

យោងតាម​បងស្រី​នាង Santos នោះ​ការ​សម្លុត​រករឿង​គេ​នេះ តែង​កើតមានឡើង​នៅ​គ្រប់​សាលារៀន​ទាំងអស់ ។ Santos បាន​និយាយ​នៅលើ Status ហ្វេ​ស​ប៊ុ​ក​របស់​នាង​ថា​៖ «​នេះ​ជា​គឺ​ការជូនដំណឹង​មួយ​ដល់​មនុស្ស​ទាំងអស់គ្នា​បានដឹង អំពី​ការ​សម្លុត​រករឿង​នៅ​សាលារៀន​, មិនថាតែ​នៅ​ទីកន្លែង​សាធារណៈ ឬ ឯកជន ។ ជាក់ស្តែង មាន​សិស្ស​ជាច្រើន​បាន​សម្លុត​រករឿង​នាង ចំពោះ​រូបរាង​របស់​នាង (​ទោះបី​នាង​ជា​ស្រី​ស្អាត​) និង​ការយល់ច្រឡំ​អំពី​ភេទ​របស់​នាង ។

អ្នកលេង​អ៊ី​ន​ធើរ​ណេ​ត​ជាច្រើន បាន​យល់ស្រប​ជាមួយ Santos ដោយ​រិះគន់​ទៅលើ​ពួក​សម្លុត​រករឿង​គេ ដែល​បានដាក់​សម្ពាធ​ដ៏​ធ្ងន់ធ្ងរ​ចំពោះ Sophia រហូត​ធ្វើ​ឲ្យ​នាង​ទ្រាំទ្រ​លែង​បាន ក៏​សម្រេចចិត្ត​បញ្ចប់ជីវិត​តែម្តង ព្រោះតែ​ពុំ​ចង់​រង​ការ​ធ្វើបាប​ផ្លូវចិត្ត​នេះ​តទៅទៀត ។ មនុស្ស​មួយចំនួន​ក៏បាន​ចែករំលែក​រឿងរ៉ាវ​ផ្ទាល់ខ្លួន​របស់​ពួកគេ ដែល​ពួកគេ​ត្រូវបាន​សម្លុត​គំរាម ទៅតាម​ហេតុផល​ផ្សេងៗ ។

​គួរ​ឲ្យ​សោកស្តាយ ដែល​គ្រូៗ និង​មនុស្សពេញវ័យ​ជាច្រើន ពុំ​បើកភ្នែក​មើលឃើញ ។ ហើយ​ជំនួស​ឲ្យ​ការការពារ និង​ជួយ​ដល់​ជនរងគ្រោះ ពួកគេ​តែង​មិន​អើពើ​នឹង​ការ​ទុក្ខព្រួយ​របស់​ជនរងគ្រោះ​ឡើយ ដោយ​ជំរុញ​ឲ្យ​ពួក​ក្រោយមក​ត្រូវ​បញ្ចប់ជីវិត​បែបនេះ ។

​ទោះយ៉ាងណា តាមរយៈ​រឿងរ៉ាវ​របស់ Sophia បាន​បើក​បង្ហាញ​ឲ្យ​មនុស្ស​ទាំងឡាយ​បានដឹង និង​គួរតែ​ជួយ​ប្រយុទ្ធ​ប្រឆាំងនឹង​ពួក​អ្នក​ចូលចិត្ត​ធ្វើបាប​គេ ៕