ប្រយ័ត្ន ស៊ែរដាស់តឿនគ្នាផង! ប្រអប់ស្នោរដាក់អាហារដែលប្រើរាល់ថ្ងៃនេះ នឹងបង្កឱ្យអ្នកកើតជំងឺ ….

ប្រអប់ស្នោរត្រូវបានគេប្រើដើម្បីច្រកអាហារ និងនំចំណីគ្រប់ប្រភេទ ហើយសព្វថ្ងៃវា កំពុងតែធ្វើចរាចរណ៍នៅលើទីផ្សារក្នុងប្រទេសកម្ពុជាយ៉ាងច្រើនសន្ធឹកសន្ធាប់។ មូលហេតុដែលនាំឱ្យមនុស្សម្នាជាច្រើននាក់ និយមចូលចិត្តប្រើប្រាស់វា នោះគឺដោយសារតែវាមានភាពងាយស្រួល សម្រាប់ការវេចខ្ចប់ ទុកដាក់ មិនថាអ្នកលក់ ឬអ្នកទិញនោះទេ។

ន្លងមកវេជ្ជបណ្ឌិតមួយចំនួន បានរាយការណ៍ថា ការប្រើប្រាស់ប្រអប់ស្នោរ ចានស្នោរ ឬវត្ថុប្រើប្រាស់ផ្សេងៗ ទៀតដែលផលិតមកអំពី ស្នោរនេះ គឺមានគ្រោះថ្នាក់បំផុតចំពោះសុខភាព។

នេះដោយសារតែវាមានផ្ទុកសារធាតុចម្រុះម្យ៉ាង ដែលមានឈ្មោះហៅថា Stein monomer ដែលជាធាតុបង្កនៃជំងឺមហារីកបណ្តាលមកពីការគ្របដណ្ដប់អាហារទុក អាហារនៅក្នុងប្រអប់ស្នោរនេះយូរខ្លាំងពេក ហើយប្រសិនបើស្ត្រីមានផ្ទៃពោះវិញ ក្រោយពីបានប៉ះពាល់សារជាតិ ដែលចេញពីប្រអប់ស្នោររួច នឹងបណ្តាលឱ្យមានផលប៉ះពាល់ទៅដល់ទារក នៅក្នុងផ្ទៃជាទម្ងន់ ដែលអាចទារកពិការ ឬកើតជំងឺវង្វេងស្មារតី និងបាត់បង់សតិ ក្នុងកម្រិតធ្ងន់ធ្ងរទៀតផង។
លើសពីនេះទៀត បើអ្នកបានទទួលទានអាហារច្រកក្នុងប្រអប់ស្នោរ១ដង ក្នុងមួយថ្ងៃក្នុង រយៈពេល១០ឆ្នាំ អ្នកនឹងប្រឈមមុខនឹងការកើតជំងឺមហារីកខ្ពស់ដល់ទៅ៦ដង ឯណោះបើប្រៀបធៀប ជាមួយមនុស្សធម្មតាដែលមិននិយមទទួលទានអាហារដាក់ក្នុងប្រអប់ស្នោរ។
អ្នកដឹងទេថា នៅពេលដែលសារធាតុទាំងនេះ ចូលទៅក្នុងរាងកាយ វាធ្វើឱ្យយើងមានជំងឺប្រព័ន្ធអ័រម៉ូន ដែលជាមូលហេតុសំខាន់ នៃការកើតជំងឺមហារីកសុដន់ ជម្ងឺមហារីកក្រពេញប្រូស្តាត និងជម្ងឺមហារីកជាច្រើនប្រភេទទៀប្រអប់ស្នោរដែលបង្កឱ្យយើងកើតជម្ងឺមហារីកបានមកពីមូលហេតុទាំងនេះ៖

ដាក់អាហារក្តៅក្នុងប្រអប់ស្នោរហើយទុកឱ្យត្រជាក់សិនទើបបរិភោគប្រើប្រអប់ស្នោរដាក់អាហារដែលចម្អិនជាមួយ ខ្លាញ់ ទឹកខ្មេះ និងគ្រឿងស្រវឹងនានា ព្រោះកាលណារបស់ទាំង២មុខនេះ ប៉ះជាមួយស្នោរ វានឹងមានប្រតិកម្មជាមួយគ្នាទិញអាហារដែលដាក់ក្នុងប្រអប់ស្នោរទុកចោលយូរៗ មិនប្រញាប់បរិភោគយកអាហារដែលដាក់នៅក្នុងប្រអប់ស្នោរទៅកម្តៅក្នុង microwave
យកប្រអប់ស្នោរដាក់អាហារក្តៅ ទៅច្រកជាមួយនឹងថង់ប្លាស្ទិកមួយជាន់ទៀត ធ្វើឱ្យ វត្ថុទាំងពីរកាន់តែមានប្រតិកម្មជាមួយគ្នាបង្កើត styrene និង dioxins កាន់តែច្រើន សម្រាប់បង្កជាជម្ងឺមហារីក។

ជាក់ស្តែង នៅប្រទេសថៃមានមនុស្សស្រីចំនួនជិត ៣,០០០នាក់ បានស្លាប់ ដោយសារកើតជំងឺមហារីកសុដន់មកពីបញ្ហានេះ និងមានអ្នកកើតជំងឺមហារីកជាង ៣៤,០០០នាក់ ផ្សេងទៀត។

ដូច្ចេះ សូមព្យាយាមកែទម្លាប់នៃការបរិភោគ និងចៀសវាឱ្យឆ្ងាយពីវាទាំងអស់គ្នា ដើម្បី ទទួលបាននូវសុខភាពល្អ គ្មានជម្ងឺមហារីកកើតឡើង៕